Monday, July 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងជប៉ុន បញ្ជាក់ពីការបង្កើនល្បឿនបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខឌីជីថល និងសាយប័រ

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី២៨ មិថុនា ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសជប៉ុន ដឹកនាំដោយ ឯកឧត្តម TSUGE Yoshifumi អនុរដ្ឋ​មន្ត្រី​ក្រសួងការបរទេសជប៉ុន និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល​ ​ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍​ និងបទពិសោធផ្នែកសន្តិសុខឌីជីថលរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរ បានបញ្ជាក់ពីការបង្កើនល្បឿនបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខឌីជីថល និងសាយប័ររវាងប្រទេសទាំងពីរ តាមរយៈការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជូនអនុរដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តម ត្សឹហ្កិ ធ្វើទស្សនកិច្ចស្នាក់ការកណ្តាលប្រៃសណីយកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូ មកទស្សនកិច្ចនៅប្រៃសណីយ៍កម្ពុជា ដើម្បីស្វែងយល់អំពីការវិវត្តន៍របស់ប្រៃសណីយ៍កម្ពុជាបន្ទាប់បានកែទម្រង់ឈានទៅរកភាពកាន់តែប្រសើរឡើងទាំងបរិយាកាសនៃការបំពេញការងាររបស់និយោជិត និងការផ្តល់សេវាប្រៃសណីយ៍រហ័សជូនអតិថិជនប្រកបដោយភាពជឿជាក់ ទុកចិត្ត និងសុវត្ថិភាពខ្ពស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×