Wednesday, July 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ជូនដំណឹង​ ស្តីពីករណីអាជ្ញាធរថៃចុះត្រួតពិនិត្យការប្រើប្រាស់ពលករបរទេសមិនមានឯកសារគ្រប់គ្រាន់ចំនួន២៤០​ នាក់​ ក្នុងនោះមានពលករកម្ពុជាចំនួន៨​ នាក់

spot_img

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមិថុន ឆ្នាំ២០២៤៧ ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីករណីអាជ្ញាធរថៃ ចុះត្រួតពិនិត្យការប្រើប្រាស់ពលករបរទេសមិនមានឯកសារគ្រប់គ្រាន់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេស ប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅប្រទេសថៃ ជ្រាបថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យការប្រើប្រាស់ កម្លាំងពលកម្មបរទេសនៅតាមសហគ្រាស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ អាជ្ញាធរថៃ បានឃាត់ខ្លួនពលករបរទេសមិនមានឯកសារគ្រប់គ្រាន់ចំនួន ២៤០នាក់ ក្នុងនោះ មានពលករកម្ពុជាចំនួន ៨នាក់ផងដែរ។

ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមាន បំណងស្វែងរកការងារធ្វើនៅប្រទេសថៃដោយស្របច្បាប់ ជ្រាបថា ការមានលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ ពលករកម្ពុជាធ្វើការនៅបរទេស (TID) ឬលិខិតឆ្លងដែនដែលមានទិដ្ឋាការទេសចរណ៍ នោះគ្រាន់តែអាចឆ្លងដែន តែប៉ុណ្ណោះ ប៉ុន្តែមិនអាចធ្វើការងារដោយស្របច្បាប់នៅប្រទេសថៃបាននោះទេ។ ដើម្បីក្លាយជាពលករស្របច្បាប់ តាមប្រព័ន្ធអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសកម្ពុជា ថៃ (MOU) បងប្អូនប្រជាពលរដ្ឋត្រូវមាន ឯកសារ ដូចជា លិខិតឆ្លងដែនឬលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TTD) បណ្ណពលករកម្ពុជាទៅ ធ្វើការនៅបរទេស (OCWC) ទិដ្ឋាការការងារ បណ្ណអនុញ្ញាតការងារដែលមានសុពលភាព និងធ្វើការជាមួយ និយោជកតាមបណ្ណអនុញ្ញាតការងារ។ ករណីប្រជាពលរដ្ឋនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ប្រើប្រាស់ បណ្ណព្រំដែន ដើម្បីទៅធ្វើការតាមរដូវកាលដោយស្របច្បាប់ បងប្អូនត្រូវមាននិយោជកត្រឹមត្រូវ បណ្ណអនុញ្ញាត ការងារ និងធ្វើការនៅកន្លែងដែលអនុលោមទៅតាមគោលការណ៍និងច្បាប់របស់ខេត្តជាប់ព្រំដែន។

ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ឬការឆ្លងដែនរកការងារធ្វើនៅប្រទេសថៃដោយប្រើប្រាស់ ឯកសារមិនគ្រប់គ្រាន់ បងប្អូនប្រជាពលរដ្ឋអាចសាកសួរព័ត៌មានបន្ថែម អំពីឱកាសការងារនៅបរទេសតាមរយៈ ប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧” ឬទូរស័ព្ទលេខ ០៩៧ ៩២០២០២៣/០៨៩ ៩៥៧ ៧៨៩/០១៥ ៧៨៦ ៩៨៨ ឬទំនាក់ទំនងមកកាន់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត នៅរៀងរាល់ម៉ោង ធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជន ដែលមាននៅក្នុងគេហទំព័រ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ www.mlvt.gov.kh ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំឯកសារឱ្យ បានគ្រប់គ្រាន់ទៅតាមច្បាប់មុនចេញដំណើរទៅធ្វើការនៅប្រទេសថៃ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×