Friday, July 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គល២នាក់ដែលផលិតវីដេអូសម្តែងគម្រាម របៀបហិង្សាដើម្បីបង្ហោះក្នុងផេកលក់ផលិតផល ទាក់ទាញអ្នកទស្សនាឲ្យចូលមើលច្រើន ត្រូវបានសមត្ថកិច្ចកោះហៅចូលមកបំភ្លឺ

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៩ព្រឹក សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅ បុគ្គលចំនួន០២នាក់ដើម្បីសួរនាំ: ឈ្មោះ ញុឹប សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ សិល្ប:ករ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិថ្នល់បត់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឈ្មោះ ទៀង ស្រីលក្ខ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ អ្នកលក់អនឡាញ ។

ករណីថតវីដេអូ សម្តែងគម្រាមប្រើអំពើហិង្សាបង្ហោះក្នុងផេកតាមបណ្តាញសង្គម ហើយមានការស៊ែចែកចាយវីដេអូសម្តែងនោះ នាំឲ្យរងការរិះគន់ពីអ្នកលេងក្នុងបណ្តាញសង្គម ។ការផលិតវិដេអូនោះ បង្កប៉ះពាល់និងបំពុលសង្គម ។ក្រោយពីបានបំភ្លឺ រួចហើយពួកគេបានសារភាពទទួលកំហុសនិងមានការសោកស្តាយ ដោយបានសុំអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដោយសន្យាមិនប្រព្រឹត្តកំហុសឆ្គងបែបនេះម្តងទៀតនោះទេនិងសន្យាលុបចោលវីដេអូនោះចេញពីក្នុងផេករបស់ខ្លួនផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×