Monday, July 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជូនដំណើរកងអនុសេនាធំកងវិស្វកម្មលេខ ៤៦៨ ចេញបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល

spot_img

កំពង់ស្ពឺៈ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជូនដំណើរកងអនុសេនាធំកងវិស្វកម្មលេខ ៤៦៨ ចំនួន២៤៤នាក់ដែលជាកងប្តូរវេនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រឹកកណ្តាល នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នៅសាលារក្សាសន្តិភាពស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឯកឧត្តម សុខ ចិន្តាសោភា បានមានប្រសាសន៍ថាៈ កងកម្លាំងដែលបានបញ្ជូនពេលនេះជា កងដែលបានត្រួតពិនិត្យសុខភាព ការហ្វឹកហ្វឺនជំនាញច្បាស់លាស់មុននឹងបញ្ជូនចូលរួមបេសកកម្មអង្គការសហប្រជាជាតិ។ ថ្លែងក្នុងនាម ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ហើយឯកឧត្តមប្រធានគណៈកម្មាធិការជាតិ បានណែនាំឲ្យកងកម្លាំងទ័ពមួកខៀវដែលចាត់បញ្ជូនប្តូរវេន ចេញបំពេញបេសកកម្មថែរក្សាសន្តិភាព អ.ស.ប នៅពេលនេះ ត្រូវបង្កើនកិច្ចសាមគ្គីភាពល្អ អនុវត្តបទបញ្ជាកងកម្លាំង ដើម្បីបង្កើនកិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ។

ថ្លែងក្នុងពិធីខាងលើនេះដែរ លោកជំទាវ Kristin Parco ប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ បានលើកឡើងថា ការចាកចេញរបស់អស់លោកនៅពេលនេះ គឺជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្តិភាព សេចក្តីថ្លៃថ្នូរ និងវិបុលភាពសម្រាប់ទាំងអស់គ្នា​ហើយភាពក្លាហានរបស់អស់លោកនឹងបំផុសគំនិតអ្នកដទៃឱ្យអនុវត្តដូចគ្នា។

លោកជំទាវ បានបន្តថា អង្គការសហប្រជាជាតិ សូមកោតសរសើរយ៉ាងខ្លាំងចំពោះភាពក្លាហាន និងការលះបង់របស់អស់លោក។ នៅពេលអស់លោកចូលរួមបំពេញបេសកកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសអាហ្វ្រិកកណ្តាល និងរួមចំណែកដល់សន្តិភាព និងសន្តិសុខសកល សូមអស់លោកចងចាំថាអស់លោកចាកចេញទៅជាមួយនឹងអំណរគុណយ៉ាងជ្រាលជ្រៅ និងការគោរពខ្ពស់បំផុតរបស់ពួកយើង។

យោងតាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងរយៈពេល១៨ឆ្នាំមកនេះ កម្ពុជា បានបញ្ជូនកងកម្លាំងសរុបប្រមាណ៩.៥៧០នាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចំនួន១២បេសកកម្ម នៅតាមប្រទេសចំនួន១០ រួមមានៈ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ធ្វើការងារលើជំនាញបោសសំអាតមីន វិស្វកម្មសំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។

ឯកឧត្តម ប្រមុខកងយោធាមួកខៀវកម្ពុជាថ្លែងបន្តថាៈ បច្ចុប្បន្ន កម្ពុជា មានកងកម្លាំងមួកខៀវ ប្រមាណ ៦២៧នាក់ បាននិងកំពុងបំពេញបេសកកម្មតាមបណ្តាប្រទេសកំពុងមានជម្លោះចំនួន៤ រួមមាន ស៊ូដង់ខាងត្បូង លីបង់ អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×