Wednesday, July 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ចេញសេចក្តីប្រកាសព័ត៌មាន ការដាក់ចេញសមាសភាពផ្លូវការនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា (CTB)

spot_img

ភ្នំពេញ ៖ តាមរយៈសេចក្តីសម្រេចលេខ ១២៤ សសរ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការតែងតាំងសមាសភាព ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ការតែងតាំងសមាសភាពនេះ ធ្វើឡើងបន្ទាប់ ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពី “ការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ កម្ពុជា” កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងផ្នែក សាធារណៈនិងផ្នែកឯកជន ក្នុងការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដោយ ឈរលើគោលការណ៍រួមគិត រួមធ្វើ និងឆន្ទៈម្ចាស់ការ។

សមាសភាពក្រុមប្រឹក្សាភិបាលនេះមានតំណាងមកពីស្ថាប័នសាធារណៈសំខាន់ៗចំនួន ៨ ដែលមានរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ជាប្រធាន និងតំណាងពីផ្នែកឯកជនចំនួន៧ ស្ថាប័ន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យ ទេសចរណ៍កម្ពុជា។ ម្យ៉ាងទៀតសមាសភាពដែលមានលក្ខណៈចម្រុះទាំង១៥ ស្ថាប័ននេះ បានបង្ហាញពីការគិតគូរ គ្រប់ជ្រុងជ្រោយ និងការចូលរួមយ៉ាងពេញលេញក្នុងការពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងឯកជន ដើម្បីរួមគ្នាបង្កើនភាពទាក់ទាញនិងភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងដាក់ចេញនូវដំណោះ ស្រាយជាកញ្ចប់ចំពោះរាល់បញ្ហាប្រឈមនានា ក្នុងវិស័យទេសចរណ៍ ជាមួយនឹងគោលដៅច្បាស់លាស់ក្នុងការ អភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជា។

ការរកែសម្រួលយន្តការស្ថាប័នមួយនេះ បានឆ្លងកាត់ការពិភាក្សា និងពិគ្រោះយោបល់យ៉ាងស៊ីជម្រៅ ជាច្រើនដំណាក់កាលជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធសំខាន់ៗ ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការណែនាំនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ជាបន្តបន្ទាប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងដើរតួនាទីជាយន្តការស្ថាប័នដែល មានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមពេញលេញជាមួយ រាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ទាំងលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ស្របតាមនិន្នាការទេសចរណ៍សាកល លោក និងតំបន់ដែលកំពុងមានការវិវត្តយ៉ាងលឿន ដែលទាមទារឱ្យមានភាពបត់បែនខ្ពស់ ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាព បិរយាបន្ន និងភាពធន់នៃវិស័យទេសចរណ៍របស់កម្ពុជា។ ការដាក់ឱ្យដំណើរការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជានឹងទួលរចំណែក យ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» របស់ក្រសួងទេសចរសម្រាប់វិស័យទេសចរណ៍ សំដៅប្រែកាយកមជាជាគោលដៅទេសចរណ៍ឈានមុខនិងរស់រវើក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×