Wednesday, July 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញតាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងភូមិសាស្ត្របណ្តារាជធានី ខេត្ត

spot_img

ភ្នំពេញ ៖ លិខិតបង្គាប់ការរបស់ ក្រសួងមហាផ្ទៃ ស្តីពីការគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) នៅតាមបណ្តារាធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលមានឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានអចិន្ត្រៃយ៍។

គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖

អនុវត្តភារកិច្ចដែលមានចែងក្នុងសារាចរណែនាំលេខ ០៧ សរណន របស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩

បង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសចបោកតាមប្រព័ន្ធអនឡាញតាមគ្រប់ប្រភេទ និងគ្រប់រូបភាព ក្នុងភូមិសាស្ត្របណ្តារាជធានី-ខេត្ត

ប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ធ្វើការចុះបង្ក្រាបជាក់ស្តែងតាមគោលដៅដែលបាន រកឃើញនិងកំណត់ ដោយប្រធានគណៈកម្មការ។ ក្នុងករណីចាំបាច់ ប្រធានគណៈកម្មការអាចប្រើប្រាស់មន្ត្រី នៃអង្គភាពពាក់ព័ន្ធចំណុះគណៈកម្មការ ចុះសហការសម្របសម្រួលប្រតិបត្តិការជាក់ស្តែងឲ្យបានទាន់ពេល វេលា និងមានប្រសិទ្ធភាពខ្ពស់

ចាប់បញ្ជូនជនល្មើស និងវត្ថុតាងព្រមទាំងអ្នកពាក់ព័ន្ធទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោសតាមច្បាប់ជា ធរមាន។ ក្នុងករណីជនល្មើសជាជនបរទេស អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី ដែលមានចែងក្នុងច្បាប់ស្តីពី អន្តោប្រវេសន៍

ប្រធានគណៈកម្មការ ត្រូវដឹកនាំកិច្ចប្រជុំបូកសរុប ដកស្រង់បទពិសោធ និងលើកទិសដៅផែនការ រៀងរាល់ សប្តាហ៍

ប្រធានគណៈកម្មការ ត្រូវរាយការណ៍ស្នើសុំយោបល់ដឹកនាំជាប្រចាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច និងស្នើសុំមតិដឹកនាំបន្ត។

លិខិតបង្គាប់ការនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់មានសេចក្តីណែនាំថ្មី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×