ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,២១៨ គ.ម (PK000+000 – PK១៩៨+៥១៨) សម្រេចបានលទ្ធផលជារួម ៨៨,៣៨%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះ។
គម្រោងនេះ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វឌ្ឍនភាពនេះរួមមាន ការងារផ្លូវថ្នល់សម្រេចបាន ៨០,២៦% ការងារស្ពានសម្រេចបាន ៩៣,២៣% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។
នៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2024/07/89c2d5002ec698fc69035bd59ec9eb5d-1024x767.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/fd452625313838b281f72988cceaf8b5-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/4d29f8512e029c904ff324565e9f00cb-768x1024.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/9e31c1626de7ab20d59a5dd96fbbda6d-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/2d5b998e729148ef4cd4f10f14e02191-1024x1024.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/3f7156a4c914f383b62ce9d41336ebf6-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/cf566963c0f3389a5810e3a0bdaae350-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/451cf37ff76ec33f8f8a0293d05ec22b-768x1024.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/656b68630d31e96f0ac05e1164a0d3e0-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/e49e1a232031980d7c85937925f84842-768x1024.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/38e4522df0c29f4acf549f126072e63d-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/3f6b87cbb9a07a56ebd4f3cfaa48d62b-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/4ad6ca39924a542cd240bf1b9126ebe9-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/8d00eb3660e258ed0763cb6462d80690-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/07/30fc04cb2549d5c58a4101bdb2903a33-1024x768.jpg)