Saturday, July 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី ៖ រាល់ការប្រមាថព្រះមហាក្សត្រ ប្រៀបបាន​នឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូល

spot_img

ស្វាយរៀង ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមាន​ប្រសាសន៍​ថា រាល់ការប្រមាថព្រះមហាក្សត្រ ទោះក្នុង​ទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថ​ប្រជាជន និង​ប្រទេស​ជាតិទាំងមូល ដែលយុវជនកម្ពុជាមិន​អាចទទួលយកបាន។

ការបញ្ជាក់​របស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងនៅក្នុងពិធី​ប្រកាសទទួលស្គាល់សមាសភាពអនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការ ស.ស.យ.ក. ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាកលវិទ្យាល័យ​ស្វាយរៀង។

ក្នុងពិធីដដែលនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់យុវជនខ្មែរជំនាន់ក្រោយឱ្យបន្តរួមគ្នាការពារ និងសូមចង​ចាំ​ថា​សកម្មភាពចម្បង ដែលយុវជនកម្ពុជាត្រូវឈឺឆ្អាល និងរួម​គ្នាការពារនោះគឺ ជាតិដែលមានប្រជាជាតិ និងប្រជាជន សាសនា និងព្រះ​មហាក្សត្រ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×