Wednesday, June 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​បុក​រថយន្ត​កំពុង​អ៊ុត​ផ្លូវ របស់​ក្រុមហ៊ុន​ចិន បណ្តាលឲ្យ​ស្លាប់​ជនជាតិ​ចិន​ម្នាក់ របួស​ធ្ងន់​ស្រាល​២​នាក់​

spot_img

​កណ្តាល​ ៖ ​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​បុក​រថយន្ត បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ស្រាល​២​នាក់ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៥៥​នាទី នៅលើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៨-៣៩ ចំណុច​មុខ​ឡឥដ្ឋ ហ៊ាន ភូមិ​ស្ពាន​ថ្មី ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​

​សមត្ថកិច្ច​បានឲ្យដឹងថា គ្រោះថ្នាក់​ខាង​កើតឡើង ដោយសារ​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-5518 បើកបរ​ដោយ ឈ្មោះ ផេង លាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្វាយព្រៃ​ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម ធ្វើដំណើរ​ពី​ត្បូង ទៅ​ជើង​លុះ​មកដល់​ចំណុច​កើតហេតុ​បាន មក​បុក​មនុស្ស​ម្នាក់​ឈ្មោះ​យុ សុំ​គិន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ក្នុង​កា​រដ្ឋា​ន​ចិន ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដែល​កំពុងតែ​ដើរ​តិចៗ​កាន់​សាជី ស៊ីញ៉ូ​រថយន្ត​ដែល​ធ្វើដំណើរ​មកពី​ទិស​ខាងត្បូង​ចៀស​ទៅ​គន្លង​មួយ​ទៀត ប៉ុន្តែ​រថយន្ត​ខាងលើ​មិន​ចៀស​ក៏​មក​បុក​មនុស្ស ដែល​ស៊ីញ៉ូ​ខាងលើ បណ្ដាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​រថយន្ត​បង្ក​ខាងលើ បាន​ជ្រុល​ទៅបុក រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-4293 ដែល​បើកបរ​ដោយ​ឈ្មោះ ញឹម ផាន់​នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្បូវ​ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ ដែល​កំពុង​តែ​ស៊ីញ៉ូ​ថយ​ក្រោយ​តិចៗ ដើម្បី​អ៊ុត​គំនូស​ចរាចរណ៍​លើ​ទ្រូងផ្លូវ បណ្ដាលឲ្យ​របួស​ធ្ងន់ដ​ល់​ឈ្មោះ ផេង លាង និង​របួស​ស្រាល​ដល់​ឈ្មោះ​ញឹម ផាន់​នី ហើយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ព្រះ​កេតុ​មាលា​។​

​នគរបាល បាន​បញ្ជាក់​ពី​មូលហេតុ ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-5518 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ហើយ​បើកបរ​លឿន ក៏​មក​បុក​មនុស្ស និង​រថយន្ត ដែល​កំពុង​ស៊ីញ៉ូ និង​ថយក្រោយ អ៊ុត គំនូស លើ​ទ្រូងផ្លូវ​។​

ក្រោយពី​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​ធ្វើការ​វាស់វែង និង​យក​មធ្យោ​យ​ទាំងពី មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​។ ចំពោះ​សព​ជំនាញ​បាន​ធ្វើ​កំណត់ ហេតុ​ប្រគល់ជូន​ក្រុមហ៊ុន​ចិន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សេចក្ដីសន្និដ្ឋាន ដោយ​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-5518 បើកបរ​លឿន ហើយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​មនុស្ស និង​រថយន្ត បណ្ដាល​មាន​មនុស្ស​ស្លាប់ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×