Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទង្វើ​របស់​ត្រី​បា​ឡែន​ជា​ម្តាយ​ចំពោះ​កូន ដែល​បាន​ស្លាប់​ធ្វើឲ្យ​អ្នក​ទស្សនាទប់​ទឹកភ្នែក​ពុំបាន​

ទង្វើ​របស់​ត្រី​បា​ឡែន​បញ្ជាក់ថា វា​ក៏​មាន​អារម្មណ៍​ឈឺចាប់​ដូច​មនុស្ស​ដែល​បាត់​បាង់​សាច់ញាតិ​ជា​ទីស្រឡាញ់​។​

​​កម្មវិធី Blue Planet II (​ពិភព​បៃតង​) របស់ BBC ទើប​ចាក់ផ្សាយ​ខ្សែភាពយន្ត​ឯកសារ​ធ្វើឲ្យ​មនុស្សម្នា​ស្រឡាំងកាំង​…​ព្រោះ​ខ្លះ​ដឹងខ្លួន​!។​

ឃើញ​កូន​ស្លាប់​បា​ឡែន​ម្តាយ​បាន​ធ្វើឲ្យ​រឿង​១ ដែល​មនុស្ស​ត្រូវ​ភ្ញាក់ផ្អើល ហើយ​…​ពិចារណា​

​ក្នុងនោះ​ត្រី​បា​ឡែន​ជា​ម្តាយ បាន​ពាំ​សាកសព​របស់​កូន​ខ្លួន ហែល​ចុះឡើងៗ​ជាច្ រើន​ថ្ងៃ​។ កូន​ត្រី​បាឡែ​ន​បាន​ស្លាប់​ព្រោះ​ទឹកសមុទ្រ​រង​ការបំពុល​ដោយ​សំរាម​មនុស្ស​…​បន្សល់ទុក -​នេះ​បើ​តាម Mirror ។​

​អ្នក​ដឹកនាំ​កម្មវិធី David Attenborough បកស្រាយ​ក្នុង​ខ្សែភាពយន្ត​ថា ៖ “​យើង​បាន​បោះចោល​សំរាម​ធ្វើ​ពី​ជ័រ ៨​លាន​តោន ចុះ​ក្នុង​ទឹកសមុទ្រ​ក្នុង​១​ឆ្នាំៗ​ហើយ​ចំនួន​សំរាប​នេះ បាន​ប្រទាក់ ឬ​ពន្លិច​សភាវៈ​សមុទ្រ​ជាច្រើន​ឲ្យ​ងាប់​”​។​

​អំពី​ត្រី​បា​ឡែន​ជា​ម្តាយ​វិញ David ពោល ៖ “​ត្រី​បា​ឡែន​ម្តាយ​បាន​ពាំ​កូន ហែល​ពាសពេញ​ទីកន្លែង តែ​កូន​របស់​វា​បាន​ស្លាប់​ហើយ​។ ត្រី​បា​ឡែន​ជា​ម្តាយពុំ​ចង់​បោះបង់​កូនចោល តែ​វា​បាន​ស្លាប់​ច្រើន​ថ្ងៃ​មកហើយ​!”​។​

​ត្រី​បា​ឡែន​ម្តាយ​ពាំសា​កស​ពកូន​ទៅ​គ្រប់​ទីកន្លែង​

​ក្រោយមក David បន្ត​បកស្រាយ​ថា ជ័រ​អាច​រលួយ​ក្នុង​ទឹកសមុទ្រ​ក្លាយជា​សារធាតុ​ពុល និង​គ្រោះថ្នាក់​ណាស់​សម្រាប់​ត្រី​បា​ឡែន​ទាំងនេះ​។ កូន​ត្រី​បា​ឡែន​អាច​ត្រូវបំពុល​ដោយសារទឹក​ដោះ​ម្តាយ​វា​មាន​ជាតិពុល​។​

​ពុំ​ត្រឹមតែ​បា​ឡែន​ម្តាយ​ទេ ហ្វូង​ត្រី​បា​ឡែន​ទាំងមូល​សុទ្ធសឹងហែល​យឺតៗ​។ David បកស្រាយ​ពី​រឿង​នេះ​ថា “​ត្រី​បា​ឡែន​មានសំណុះ​ខួរក្បាល​ធំ ហើយ​ប្រាកដ​ណាស់​វា​ពិតជា​មាន​អារម្មណ៍​។ ការបាត់​ត្រី​កូន​១​នេះ​ជះ​ឥទ្ធិពល​ដល់​ហ្វូង​របស់​វា​ទាំងមូល​តែម្តង ។​

​អ្នកទស្សនា Blue Planet II ភ្ញាក់​កន្ត្រាក់​ខ្លួន​ព្រោះ​ឃើញ​ពិតៗ ពី​មហន្តរាយ​ដោយ​សំរាម​ជ័រ នៅ​សមុទ្រ​។​

​មាន​សំណេរ​របស់​មនុស្ស​ជាច្រើន ក្រោយ​ទស្សនា​ភាពយន្ត​ឯកសារ​នេះ លេចធ្លោ គឺ​ប្រកាស​ថា ៖ ខ្ញុំ​យំៗ​ព្រោះ​វា​ស្លាប់​ដោយសារ​សំរាម​ជ័រ​។ ខ្ញុំ​នឹង​សាង​មហាសមុទ្រ​ថ្មី​ឲ្យ​ពួកវា រួច​ហាមឃាត់​កុំឲ្យ​មាន​មនុស្ស​ទៅ​កាន់​ទីនោះ​៕ សូ​យ​ន​

×