Monday, July 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តបង្ក្រាបបទល្មើសគ្រឿងញៀន លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងការបង្ក្រាបក្មេងទំនើង ដើម្បីសន្តិសុខនិងភាពសុខសាន្តជូនប្រជាពលរដ្ឋ

spot_img

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសមត្ថកិច្ចពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងគ្រឿងញៀន លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងការបង្ក្រាបក្មេងទំនើងនារយៈពេលកន្លងមក។

សម្តេច បានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ខិតខំបន្តទៀតក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីសន្តិសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ៕ ​រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×