Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតអូស្ត្រាលី៖ មហោស្រពភាពយន្តឆ្នាំនេះ ពិតជាពិសេស ស្របពេលដែលយើងកំពុងអបអរខួបទី ៣០ឆ្នាំ នៃកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅប្រទេសកម្ពុជា

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី ៥ កក្កដា ២០២៤នេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា កម្មវិធីមហោស្រពភាពយន្តឆ្នាំនេះត្រូវបានបញ្ចប់ យើងធ្វើការឆ្លុះបញ្ចាំងពីការបង្ហាញនូវទេពកោសល្យដ៏ប៉ិនប្រសប់ និងភាពច្នៃប្រឌិតដែលបានដាក់បញ្ចាំង។ មហោស្រពភាពយន្តឆ្នាំនេះ ពិតជាពិសេស ស្របពេលដែលយើងកំពុងអបអរខួបទី ៣០ឆ្នាំ នៃកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅប្រទេសកម្ពុជា។


ដើម្បីជាការអបអរនូវព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងបានជ្រើសរើសការចាក់បញ្ចាំងភាពយន្តអូស្ត្រាលីមួយចំនួន រួមមាន រឿង ‘យន្តហោះក្រដាស’ ដើម្បីបង្ហាញពីការសិក្សា និង ជីវិតរបស់សិស្សានុសិស្សនៅក្នុងប្រទេសអូស្ត្រាលី។ ភាពយន្តមួយទៀតដែលយើងបានដាក់បញ្ចាំង គឺរឿង ‘Freeman’ ដែលបង្ហាញពីវប្បធម៌ជនជាតិដើមភាគតិចអូស្ត្រាលី បេតិកភណ្ឌដ៏សំបូរបែប និងរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍របស់ជនជាតិដើមដំបូងអូស្ត្រាលី។

សូមថ្លែងអរគុណចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួម និងគាំទ្រព្រឹត្តិការណ៍នេះ។ រួមគ្នា យើងបន្តបង្កើតទំនាក់ទំនងវប្បធម៌ដ៏រឹងមាំ និងអបអរសាទរសិល្បៈនៃការពណ៌នាសាច់រឿង៕ ​រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×