ប្រទេសបារាំង÷ តំបន់ Centre Val de Loir សាធារណៈរដ្ឋបារាំងកាលពីនារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហែម សុវត្ថិ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប និងជាប្រធានក្រុមការងារយុវជនគណបក្សទទួលបន្ទុកតំបន់ Troyes និង Centre Val de Loir សាធារណរដ្ឋបារាំង បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សរបស់សាខាគណបក្សប្រចាំតំបន់ Centre Val de Loir និងប្រកាសសមាសភាពសមាជិក សមាជិកាថ្មី។
ក្នុងជំនួបរវាងក្រុមការងារយុវជនគណបក្សទទួលបន្ទុកតំបន់ Troyes និង Centre Val de Loir ជាមួយសាខាគណបក្ស Centre Val de Loir ឯកឧត្តមប្រធានក្រុមការងារ បានសំណេះសំណាល ពិភាក្សាការងារ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំថ្មី ព្រមទាំងបានចែកសៀវភៅលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស ទិទានុលេខន៍ ២០២៤ និងវត្ថុអនុស្សាវរីយ៍ជូនដល់ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃសាខាគណបក្ស និងសមាជិក សមាជិកាថ្មី ដែលទើបចូលរួមជីវភាពនយោបាយជាមួយសាខាគណបក្សប្រចាំតំបន់ Centre Val de Loir សាធារណៈរដ្ឋបារាំង៕ រក្សាសិទ្ធដោយ ៖ ចាន់ ថេត