Sunday, October 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងដេកសុខៗឆេះឃ្លាំងដាក់សម្ភារៈកសិកម្មរថយន្ត៦គ្រឿងចេញអន្តរាគមន៍បាញ់ទឹកពន្លត់

ខេត្តត្បូងឃ្មុំ : ស្របពេលដែលប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីកំពុងតែដេកលង់លក់ ស្រាប់តែនាំគ្នាភ្ញាក់ផ្អើលដោយឃើញភ្លើងបានឆាតឆេះសន្ធោសន្ធៅចេញពីឃ្លាំងដាក់សម្ភារៈកសិកម្មមួយកន្លែងស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ។ ជាមួយនោះលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានទាក់ទងតាមអាយកូម ដោយមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់រហូតដល់គ្រប់គ្រងស្ថានការណ៍បានមិនរាលដាលឆេះដល់លំនៅដ្ឋានពលរដ្ឋនៅក្បែរនោះឡើយ។ ចំណែកម្ចាស់ទីតាំងដែលរងការខូចខាតកំពុងតែអស់កម្លាំងសម្រាកហើយមិនទាន់ប្រាប់ទំហំនៃការខូចខាតគិតជាទឹកប្រាក់ចំនួនប៉ុន្មាននៅឡើយ។

លោកវរសេនីយ៍ឯកសាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំបានឱ្យដឹងថា: ក្រោយពេលដែលមានគ្រោះអភិភ័យកើតឡើងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបានរាយការណ៍មករូបលោក ភ្លាមៗនោះបានឲ្យរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងចេញទៅអន្តរាគមន៍បាញ់ទឹកទន្លត់, ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។

អធិការនគរបាលស្រុកត្បូងឃ្មុំបានបន្តឲ្យដឹងទៀតថា គ្រាដែលរូបលោកដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុជាបន្ទាន់និងបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តក៏បានបញ្ជាឲ្យរថយន្តនៅតាមបណ្ដាស្រុកក្រុងក្នុងខេត្តត្បូងឃ្មុំចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្តបន្ទាប់។

សូមបញ្ជាក់ថាអគ្គីភ័យឆាបឆេះឃ្លាំងដាក់សម្ភារះកសិកម្ម វិញ ជាង ស្ថិតនៅភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រើប្រាស់រថយន្តចំនួន៦គ្រឿង (ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ក្រុងសួង ស្រុកតំបែរ ស្រុកពញាក្រែកនិងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ។  ប្រើប្រាស់ទឹកអស់ចំនួន១៧រថយន្ត គ្រប់គ្រងបានទាំងស្រុងវេលាម៉ោង៥ព្រឹកថ្ងៃទី៨ កក្កដា ។ ខូចខាតរម្ភារៈ
-ឃ្លាំងសម្ភារៈ ធ្វើពីថ្ម ដំបូលសង្កសីទំហំ ២៥X៤០ ម៉ែត្រ ខូចខាតជញ្ជាំខាងកើតមួយចំហៀង ប្រវែង ២៥ម៉ែត្រ
-សម្ភារៈគ្រឿងបម្រើអោយកសិកម្មក្នុងឃ្លាំងមួយចំនួនធំ (មិនទាន់អាចកំណត់បាន) មូលហេតុ ឆ្លងចរន្តអគ្គិសនី។

អធិការនគរបាលស្រុកត្បូងឃ្មុំបញ្ជាក់ថា
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះគឺពិតជាសំណាងល្អដែលកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍យ៉ាងសស្រាក់ស្រាំទាន់ពេលវេលា ដោយធ្វើឲ្យភ្លើងបានរលត់ទៅវិញជាស្ថាពរ មិនបានរៀលដាលឆេះដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះទេ។សមត្ថកិច្ចមូលដ្ឋានក៏សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវតែមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាបញ្ជៀសនិងការពារកុំឲ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×