ភ្នំពេញ ៖ សកម្មភាពរ៉ែអនាធិបតេយ្យត្រូវបានលុបបំបាត់ជាបន្តបន្ទាប់នៅប្រទេសកម្ពុជា។ ក្រសួងរ៉ែនិងថាមពលជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងរ៉ែ និងថាមពល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វេីអាជីវកម្មរ៉ែអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ។ ក្រសួងក៏សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមការអនុវត្តច្បាប់និងទប់ស្កាត់បទល្មើសទាំងនេះដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែ និងថាមពល តាមរយៈលេខទូរសព្ទ ០៩៥ ៧២៧ ៧២៧៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី