Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គៀង​ជ្រូកព្រៃ ត្រូវរបួស ឲ្យទៅកាន់​ក្បែរមាត់ជ្រោះ​ច្រាន​ទម្លាក់ រួច​ទះដៃ​ហ៊ោ​…​មនុស្ស​ខ្លះ​ពិត​ជា​សាហាវ​មែន​ហ្ន៎​!

ហេតុការណ៍​ខ្លោចផ្សា​នេះ ត្រូវ​បាន​ថត​នៅ​ផ្លូវ​ចោត​ឡើង​ភ្នំ ក្នុង​ឧទ្យាន​ជាតិ Picos de Europa ប្រទេស​អេស្បាញ ហើយ​កំពុង​ត្រូវបាន​អ្នកទស្សនា បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំងក្លា ចំពោះ​ទង្វើ​អមនុស្សធម៌​បែបនេះ​។​

​តាម Daily Mail ប៉ូលិស​កំពុង​ស្វែងរក​ក្រុម​ភ្ញៀវទេសចរ​ឡើង​ភ្នំ​១​ក្រុម ដែល​បាន​គៀង​ជ្រូកព្រៃ​១​ក្បាល ដែល​រងរបួស​ឲ្យមក​កៀក​ច្រាំង​ភ្នំ មុន​ពេល​រុញ​ទម្លាក់​វាឲ្យ​ធ្លាក់​ស្លាប់​យ៉ាងអ​ណោ​ច​អ​ធ័​ម​។​

​ក្នុង​ខ្សែ​វីដេអូ​គេ​ឮ អ្នក​ឡើង​ភ្នំ​ម្នាក់​ស្រែក​ខ្លាំងៗ “​ប្រឹង​ថែម​បន្តិច​ទៀត​ថា​នឹង​ធ្លាក់ចុះ​ហើយ​!” ស្របពេល​ដែល​មនុស្សម្នា​ក់ទៀត​យក​ឈើ​មក​បុក​លើ​ជ្រូក​អភ័ព្វ​១​នេះ​។​

​ប៉ុន្មាន​វិនាទី គេ​ឃើញ​ជ្រូកព្រៃ​នេះ​ធ្លាក់​បុក​ប៉ះ​ថ្ម​រមៀល​ច្រើន​ដុំ ខណៈពេល​ហ្វូង​មនុស្ស​កាច​សាហាវ​នេះ​នាំ​គ្នា​ស្រែក​ហ៊ោសប្បាយ​ប្រៀបដូចជា​ដើរ​សាង​ស្នាដៃ​ដ៏ “​មហិមា​” គួរឲ្យ​មោទនភាព​អីចឹង​!​។​

​គេ​បាន​ដឹងថា មុន​នោះ​ជ្រូក​ព្រៃ​១​ក្បាល​នេះ បាន​រងរបួស ហើយ​ក៏​ត្រូវ​ប្រទះ​នឹង​ក្រុម​មនុស្ស​កាច​សាហាវ​១​ហ្វូង​នេះ​។​
​ក្រោយ​ពេល​ដឹង​ហេតុការណ៍​នេះ លើ​ទំព័រ Twitter របស់​ក្រុម​ការពារ​សត្វព្រៃ​បានប្រកាសថា ៖ “​អ្នក​មាន​ដឹង​ពួក​ដែល​ច្រាន​ជ្រូកព្រៃ​នេះ​ទម្លាក់​ពីលើ​ចំណោតភ្នំ​នៅ​ឧទ្យាន​ជាតិ Picos de Europa ដែរឬទេ​? បើ​ដឹង​មេត្តា​ប្រាប់​ដល់​ពួក​ខ្ញុំ​ផង​!”​។​

​សត្វ​ដ៏​អភ័ព្វ​ត្រូវ​ហ្វូង​មនុស្ស​រុញ​ឲ្យ​ទ័លច្រក រួច​ច្រាន​ទម្លាក់ Fernado Nava សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ទីក្រុង Cabrales ឲ្យដឹងថា ៖ “​រូបភាព​ទាំងនេះ​ពិតជា​ព្រៃផ្សៃ​ណាស់​។ នេះ​ជា​ទង្វើ​ដ៏​យង់ឃ្នង​ចំពោះ​សត្វ​ដែល​គួរឲ្យ​អាណិត​”​។​

“​យើងខ្ញុំ​នឹង​រក​វិធី បញ្ជូន​ជន​ទាំងនោះ​ទៅ​កាន់​តុលាការ ព្រោះ​ប្រាកដ​ណាស់​វា​ជា​ទង្វើ​ឃោរឃៅ​ព្រៃផ្សៃ​”​។​

​ហេតុ​អ្វី​ចាំបាច់​រុញ​ទម្លាក់​យ៉ាងនេះ​?​

×