តើអ្នកធ្លាប់ដែលឃើញសេះដែលមានរោមភ្លឺចែងចាំងដូចមាសដែរឬទេ? បើអ្នកមិនធ្លាប់ឃើញទេ ខាងក្រោមនេះជាសេះ ដែលមានរូបរាងស្អាត និងរោមពណ៌មាសស្អាត ហើយកុំច្រឡំថា រោមរបស់វាត្រូវបានលាបឲ្យសោះ។
សេះដ៏ស្អាតបំផុតនេះ មានដើមកំណើតមកពីប្រទេសតួកគី។ ពូជសេះ Akhal Teke គឺជាពូជដែលគេបង្កាត់ពីប្រទេសតួមិនីស្ថាន ហើយវាគឺជានិមិត្តរូបជាតិរបស់ប្រទេសតួកគី។
ពូជសេះ Akhal-Teke ត្រូវគេទទួលស្គាល់ថាជាពូជដែលមានល្បឿនលឿន អត់ធ្មត់ និងមានភាពវៃឆ្លាត។ បច្ចុប្បន្នពូជសេះប្រភេទនេះ មានតែប្រមាន ៦.៦០០ក្បាលប៉ុណ្ណោះជុំវិញ ពិភពលោក ហើយភាគច្រើនមាននៅតួកគី រុស្សី អ៊ឺរ៉ុប និងអាមេរិចខាងជើង។
ចង់ដឹងសេះនេះមានសម្រស់ និងរោមស្អាតយ៉ាងណា សូមមើលរូបភាពខាងក្រោមទាំងអស់គ្នា៖
សុភ័ក្ត្រ