Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​៤​គ្រឿង​​បុក​បន្ត​កន្ទុយ​គ្នា តាម​ផ្លូវ​ជាតិ​លេខ​៤ ខេត្ត​ព្រះ​សីហនុ ប៉ុន្តែ​សំណាង​ល្អ​គ្មាន​​មនុស្ស​ស្លាប់​ទេ

ខេត្ត​ព្រះ​សីហនុ៖ របាយការណ៍ របស់​មន្ត្រីក​ងរាជ​អាវុធ​ហត្ថ ស្នាក់​ការ​សន្តិសុខ​៤០១ ផ្លូវ​ជាតិ​លេខ​៤ បាន​អោយ​ដឹងថា កាលពី​ម៉ោង ៧ និង​២០​នាទី​យប់​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៨ នៅ​លើដង​ផ្លូវ​ជាតិ​លេខ​៤ នៅ​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៥៩ និង​១៦០ ស្ថិត​នៅ​ក្នុង​ភូមិ​មនោរម្យ ឃុំតា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​កើត​ឡើង រវាង​រថយន្ត​៤​គ្រឿង បាន​បុក​បន្ត​រ​គ្នា​ក្នុង​ទិសដៅ​ស្រប​គ្នា​ពី ខេត្ត​ព្រះ​សីហនុ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​។

១-​រថយន្ត​ម៉ាក​លុចសុីស RX300 ពាក់ផ្លាក​លេខ ភ្នំពេញ 2T89 25 បើក​បរ​ដោយ​ឈ្មោះ ជឿន សំអន មុខ​របរ រត់​តាក់សុី ភេទ​ប្រុស អាយុ ៣៧ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ជើង​ទឹក ឃុំត្រាំយ៉ាប ស្រុក​ស្រីសន្ធ (កំពង់ចាម) បង្អង់គេច​សត្វ​គោ​ឆ្លង​ផ្លូវ។

២- រថយន្ត​ម៉ាក​លុចសុិច RX៣៣០ គ្មាន​ផ្លាក​លេខ បើក​បរ​ដោយ​ឈ្មោះ អុឹម វណ្ណា ភេទ​ប្រុស អាយុ​៥៤ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ព្រៃ​នប់ ឃុំ​ព្រៃ​នប់២ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ បាន​ទៅ​បុក​ពី​ក្រោយ​រថយន្ត​ទី១។

៣- រថយន្ត ឡង់គ្រីស័រ៥៧០ ពាក់ផ្លាក​លេខ​ភ្នំពេញ​2M69 08 បើក​បរ ដោយ​ឈ្មោះ​ចាន់ ស្រស់ ភេទ​ប្រុស អាយុ ៣៨ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ទឹក​ថ្លា ឃុំ​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ភ្នំពេញ បាន​ទៅ​បុក​បន្ត​ពី​ក្រោយ​រថយន្ត​ទី២។

៤- រថយន្ត​ម៉ាក​ស្តារិច ពណ៌​ពាក់ផ្លាក​លេខ​ភ្នំពេញ​2AU 57 09 បើក​បរ​ដោយ​ឈ្មោះ​ឡេង ហៃ ភេទ​ប្រុស អាយុ ២៦ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌពោ​សែន​ជ័យ ភ្នំពេញ បាន​ទៅ​បុក​បន្ត​ពី​ក្រោយ​រថយន្ត​ទី៣។

មន្ត្រីក​ងរាជ​អាវុធ​ហត្ថ បាន​ឲ្យ​ដឹងថា ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ ពុំ​មាន​របួស​ដល់​មនុស្ស ឬ​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​សាធារណៈ​ឡើយ ក្នុង​នោះ​បណ្តាល​អោយ​ខូចខាត​រថយន្ត​ធ្ងន់ធ្ងរ ០២​គ្រឿង ហើយ​គ្រប់គូ​ភាគី បាន​សម្រប​សម្រួល​គ្នា នៅ​កន្លែង​កើត​ហេតុ ដោយ​ពុំ​មាន​ការប្តឹង​ផ្តល់​គ្នា​ឡើយ៕ ដោយ ៖ ដែន សីមា

 

×