Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​បើក​រថយន្ត Lexus 570 ដកកាំ​ភ្លើង​ភ្ជង់​អ្នក​បើក​រថយន្ត​ស្ទូច និង​បក្ខ​ពួក​២​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​វ៉ៃខ្នោះ​បញ្ជូន​​ទៅ​កាន់​អធិការខណ្ឌ​ឬ​ស្សីកែវ

ភ្នំពេញ ៖ អ្នក​បើក​រថយន្ត Lexus 570 និង​បក្ខ​ពួក​ចំនួន​២​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​បញ្ជូន ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សីកែវ នៅ​ថ្ងៃ​ត្រង់​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ ក្រោម​ការសម្រប​សម្រួល​ពី​លោក សៀង សុខ ព្រះ​រាជអាជ្ញារងអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ត្រូវ​បាន​អូស​យក​ទៅ​កាន់​ទី​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​​កាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ត្រូវ​សមត្ថកិច្ច​ដកហូត​យកមក​វិញ។

សេចក្តី​រាយការណ៍​បន្ត​ថា នៅ​មុន​ពេល​ដែល​សមត្ថកិច្ច​ចុះ​ប្រតិបត្តិ​ការឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​២​នាក់​ខាង​លើ​នេះ គឺជន​សង្ស័យ​ទាំង​២​បាន​ដកកាំ​ភ្លើង​ភ្ជង់​អ្នក​បើក​រថយន្ត​ស្ទូច​របស់​សមត្ថកិច្ច​ដែល​បាន​ស្ទូច​រថយន្ត​របស់​ខ្លួន ដែល​បង្ក​គ្រោះ​ថ្នាក់​​ចរាចរណ៍​បុក​បង្គោល​ភ្លើង ដើម្បី​​ឱ្យ​សមត្ថកិច្ច​យក​រថយន្ត​របស់​ខ្លួន​នោះ ទៅ​កាន់​ផ្ទះ​របស់​ជន​សង្ស័យ​វិញ ។

រថយន្ត​មួយ​គ្រឿង​​ម៉ាក Lexus 570 ពណ៌​ស ពាក់ផ្លាក​លេខ រដ្ឋ០៧ ២-៨៩៨៩ បើក​បរ​ដោយ​ឈ្មោះ ទ្រី ដារិន (ជាជន​ដៃ​ដល់) ភេទ​ប្រុស អាយុ​៣៨ឆ្នាំ បុខរបរ​អ្នក​លក់​សាច់​ជ្រូក ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូន​ថៅកែកុង​ស៊ី​កាប់ជ្រូក​នៅ​គីឡូ​ម៉ែត្រ​លេខ​៦ ស្នាក់​នៅ​ភូមិ​ខ១ សង្កាត់​ច្រាំងចំរេះទី២ ខណ្ឌ​ឬ​ស្សីកែវ និង​ម្នាក់​​ទៀត ជាកម្ម​ករ​សំណង់​មាន​ឈ្មោះ អ៊ុល ផានិត អាយុ​២៥ឆ្នាំ មុខ​របរ​កម្មករ​សំណង់ (ឃាត់​យកមក​សួរ​នាំ​នៅ​អធិការខណ្ឌ) ស្នាក់​នៅ​កន្លែង​កើត​ហេតុ។ ចំណែក​ឯ​អ្នក​បើក​បរ​រថយន្ត​កូរ៉ូឡា​មាន​ឈ្មោះ ស្រ៊ុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣០ឆ្នាំ មុខ​របរ​កូន​ចៅ (ឃាត់​យកមក​សួរ​នាំ​នៅ​អធិការខណ្ឌ) ស្នាក់​នៅ ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ។

បើ​តាម​អ្នក​រក​ស៊ី​កាប់ជ្រូក បាន​ប្រាប់ ថា ជន​ម្នាក់​​នេះ​ជា​មនុស្ស​ដើរ​បោកគេជា​ច្រើន​ករណី និង​ជា​មនុស្ស​ម្នាក់​​ដែល​ឈ្លើយ​ណាស់ មិន​ចេះ​ខ្លាច​រអារ​ច្បាប់​ទម្លាប់​នោះ​ឡើយ។

សូម​បញ្ជា​ក់ថា ម្ចាស់​រថយន្ដរូប​នេះ រួម​ជា​មួយ​បក្ខ​ពួក​២​នាក់​ទៀត បាន​បើក​រថយន្ដ​មួយ​គ្រឿង​​ទៀត តាម​រថយន្ដស្ទួច​របស់​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ដែល​ដឹក​រថយន្ដ​របស់​ខ្លួន ទៅ​កាន់​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​​ធ្វើ​ការដោះ​ស្រាយ និង​បង់ផាកពិន័យ បាន​ដកកាំ​ភ្លើង​ទៅ​ភ្ជង់​អ្នក​បើក​រថយន្ដស្ទួច ឲ្យ​ដឹក​រថយន្ដ​របស់​ខ្លួន យក​ទៅ​ទុក​នៅ​ក្នុង​ផ្ទះ ដែល​ស្ថិត​នៅ​ផ្ទះ​លេខ R0204 ក្រុម​១ ភូមិ​ខ១ សង្កាត់​ច្រាំងចំរេះ២ ខណ្ឌ​ឫស្សីកែវ។

ករណី នេះ ផ្អើល​រហូត​ដល់​អភិបាល​រាជធានី​ភ្នំពេញ​​លោក ឃួង ស្រេង និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជា​ឲ្យ​នគរបាល​ចរាចរណ៍ ក្រោម​ការសម្រប​សម្រួល​របស់​ព្រះ​រាជអាជ្ញា ចុះ​ទៅ​យករថយន្ដ​ដែល​បង្ក និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​មួយ​គ្រឿង​​នេះ ព្រម​ទាំង​ចាប់​វាយ​ខ្នោះ​អ្នក​បើក​រថយន្ដស៊េរី​ទំនើប និង​បក្ខ​ពួក ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដែល​ត្រូវ​ចោទ​ប្រកាន់​ពីបទ ប្លន់យក​វត្ថុ​តាង របស់​សមត្ថកិច្ច។

រថយន្ត Lexus570 ពាក់ស្លាក​លេខ​រដ្ឋ: 07-2-8989 បាន​បុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម នៅ​សង្កាត់​ឬ​ស្សីកែវ ខណ្ឌ​ឬ​ស្សីកែវ កាលពី​វេលា​ម៉ោង​ជាង​៣ទៀបភ្លឺ​ថ្ងៃ​ទី១៥ ខែ​សីហា​ឆ្នាំ​២០១៨ ត្រូវ​បាន​មន្ត្រី​ចរាចរណ៍​ហៅ​រថយន្ត​ស្ទួច ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​ដោយ​សារតែ​មន្ត្រី​ចរាចរណ៍​ទៅ​មុន បែរជាម្ចាស់​រថយន្ត Lexus 570​នេះ យកកាំ​ភ្លើង​ទៅ​ភ្ជង់ម្ចាស់​ឡានស្ទួច មិន​ឱ្យ​យកមក​ស្នងការ​រួច​ឱ្យ​ដឹក​យក​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ៕ ដោយ ៖ បញ្ញាស័ក្តិ

  

×