រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការលុបឈ្មោះក្រុមហ៊ុនចំនួន២ ដែលមានអាជ្ញាបណ្ណប្តូរប្រាក់ចេញពីបញ្ជី នៅធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជ្រាបថា ធនាគារជាតិនៃកម្ពុជា សម្រេចលុបឈ្មោះក្រុមហ៊ុនដែលមានអាជ្ញាបណ្ណប្តូរប្រាក់ចំនួន ២ ក្រុមហ៊ុន ចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា ដែលមានរាយនាមដូចខាងក្រោម ៖ ១ ក្រុមហ៊ុន ក្រោយដឹម អ៊ិនធើណេសិនណល អុកឆន ឯ.ក មានលេខអាជ្ញាបណ្ណ១០១/១៩ និង ២ ក្រុមហ៊ុន ឡូជីក ម៉ាន់នី ឆងជើ ឯ.ក មានលេខអាជ្ញាបណ្ណ ០២៣/២០។
ទោះយ៉ាងណា ក្នុងសេចក្តីប្រកាសព័ត៌មាននេះ របស់ធនាគារជាតិនៃកម្ពុជា ពុំបានបញ្ជាក់អំពីមូលហេតុនៃការលុបអាជ្ញាបណ្ណប្តូរប្រាក់របស់ក្រុមហ៊ុនទាំង២ខាងលើ ចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជានោះទេ៕ រក្សាសិទ្ធដោយ ៖សុទ្ធលី


