សៀមរាប ៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងថា គិតត្រឹមម៉ោង១៣និង០០នាទីថ្ងៃទី១៥ ខែសីហា នេះ នគរបាលបានធ្វើការស្រាវជ្រាវចាប់ខ្លួនឃាតករដៃដល់ ដែលចាក់សម្លាប់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក បានហើយ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចនគរបាល ពុំទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យនៅឡើយ កំពុងស្ថិតក្នុងដំណាក់កាលសាកសួរ។
នគរបាល បានឲ្យដឹងថា “ករណីឃាតកម្ម កាលពីចន្លោះវេលាម៉ោង៣-ទៅម៉ោង៤និង០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប លើជនរងគ្រោះឈ្មោះ ហ៊ឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប គិតត្រឹមម៉ោង១៣:០០នាទីថ្ងៃដដែរនេះ ដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានហើយ ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបព័ត៌មាន ចំណែក ព័ត៌មានលម្អិតនិងមានផ្សព្វផ្សាយជូន នាពេលបន្តិចទៀតនេះ “៕ ដោយ ៖ កូឡាប