ក្រៅពីមុខងារស្នូលបម្រើឲ្យរថយន្ត សោរឡានទាំងនេះ វានៅជានិមិត្តរូប “បង្ហាញ” ភាពហ៊ឺហារ បុណ្យស័ក្តិ និង…អំណាច ។
សោរ Crystal របស់ Mercedes-Benz
ឆ្នាំ ២០១០ Daimler – ក្រុមហ៊ុនមេរបស់ Mercedes-Benz ធ្លាប់បានសហការជាមួយក្រុមហ៊ុន Crystal Swarovski ដើម្បីផលិតសោររថយន្ត Mercedes-Benz ពិសេស ៨០០គ្រឿង ផ្គត់ផ្គង់ឲ្យទីផ្សារជប៉ុន ។ ជ្រុងនីមួយៗនៃសោរនេះ មានគ្រាប់គ្រីស្តាល់ភ្លឹបភ្លែតជាង ១០០គ្រាប់ តម្លៃរបស់វាគឺប្រមាណ ១៣.០០០យាន់ /សោរមួយ (ប្រមាណ ២.០០០ USD) ។
សោរត្បូងពេជ្ររបស់ Ferrari
សោររបស់រថយន្តមាន Logo សោរនេះត្រូវបានភ្ជាប់ត្បូងពេជ្រជាង ៧ ការ៉ាត ។ ម្ចាស់រថយន្តត្រូវចំណាយបន្ថែម ១៨០.០០០យាន់ (ប្រមាណជិត ៣០.០០០ USD) ដើម្បីឲ្យសមនឹង”ឋានៈ” ជាម្ចាស់រថយន្ត Ferrari ។
សោរភ្ជាប់ត្បូងមានតម្លៃរបស់ Aston Martin
ត្រូវបានចលនាដោយសោរថ្មី នាឡិកាស្វីស Jaeger‑LeCoultre ហេតុនេះឯងទើបវាមានរាងដូចនាឡិកា ។ វាមានតម្លៃ ២៣០.០០០យាន់ (ប្រមាណជា ៣៥.០០០ USD) -អាចទិញរថយន្តធម្មតាមួយគ្រឿងបាន ។ ប៉ុន្តែនាឡិការនេះអាចបើកបិទទ្វារប៉ុណ្ណោះ បើចង់បញ្ឆេះរថយន្ត ត្រូវទិញឧបករណ៍ភ្ជាប់ត្បូងកណ្តៀង១ទៀត តម្លៃ ១២.០០០ USD) ៕ លីសា