Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តជំរុញឲ្យយកចិត្តទុកដាក់លើប្រជាពលរដ្ឋមានជីវភាពខ្វះខាតនិងងាយរងគ្រោះ

ខេត្តកំពង់ចាម: លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមន៍ នារីកម្ពុជាខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដោយធ្វើឡើងនៅព្រឹកថ្ងៃទី១៩កក្កដា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាមដោយមានអ្នកចូលរួមរាប់រយនាក់។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា: រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ចំណុច ដើម្បីឆ្លើយតបបន្ទាន់ទៅ នឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ជាមួយនោះក៏បានជំរុញដល់សមាជិការសខាសមាគម ឱ្យជួយចូលរួមផ្សព្វផ្សាយនូវកម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ចំណុច របស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ជាមួយពួកគាត់ធ្វើយ៉ាងណាឲ្យបានល្អប្រសើរ។

លោកអភិបាលខេត្ត បានបញ្ជាក់អំពីកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ចំណុចរួមមាន ១- ការពង្រីកសេវាថែទាំសុខភាព ២-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់ យុវជនមកពី គ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ៣-ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គម ៤-ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៥-ការ ដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រក ទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ ៦-ការដាក់ពង្រាយមន្ត្រីបច្ចេកទេស កសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យ មានសមាគមកសិករនៅតាមទីជនបទ​ផងដែរ​ ។

ជាមួយគ្នានោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ-ចិត្ត និងស្មារតី របស់លោកជំទាវ លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីកម្ពុជា និងក្រុមចលនាស្តី គ្រប់លំដាប់ថ្នាក់ ក្នុង ខេត្តកំពង់ចាម ដែលសហការ សាមគ្គីគ្នាបានល្អប្រសើរ មិនរួញរា ក្នុងការបំពេញការងារតាមតួនាទី រៀងៗខ្លួន ដែលកើតចេញជាស្នាដៃ គួរជាទីមោទនៈ ខណៈពេលដែល​រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញនូវគោលការណ៍លើកកម្ពស់ស្ត្រី ជាបន្តបន្ទាប់នោះ​ ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×