ហេតុការណ៍កើតឡើងគ្រាដែល Lauren Elizabeth Cutshaw អាយុ ៣២ឆ្នាំ បានត្រូវប៉ូលិសឃាត់រថយន្តព្រោះបើកហួសល្បឿនកំណត់ ។ ពេលចេញពីរថយន្តភ្លាម
ភ្នែកទាំងគូរបស់នាងឡើងក្រហម ព្រោះតែស្រវឹងស្រា ។ លទ្ធផលពិនិត្យឃើញថា នាងមានជាតិអាល់កុលលើសកម្រិតអនុញ្ញាតច្រើនដង ។
នាង Lauren Elizabeth Cutshaw មិនចង់ជាប់គុកព្រោះ… មានសម្រស់ស្អាតពេក ។
ប្រការដែលគួរឲ្យលើសមកនិយាយគឺនាង Cutshaw បានអង្វរករកុំឲ្យប៉ូលិសចាប់នាងដាក់គុក ។ នាងថា ខ្លួនជាអ្នករបាំរៀនចប់សកលវិទ្យាល័យដ៏ល្បីមួយ ហើយនាងពិតជា…ស្អាតមិនគួរជាប់ក្នុងគុកទេ ។
នាងពោល ៖ “សុំអង្វរលោក! ខ្ញុំមិនចង់ដឹងថាគុកបែបណាទេ ។ ខ្ញុំជាស្រីស្អាតម្នាក់ កុំឲ្យខ្ញុំចូលក្នុងនោះអី” ។ នាងនៅបន្តពោលថា នាងពុំដែលមានបញ្ហាបំពានច្បាប់ ហេតុនេះពិតជាបារម្ភខ្លាចប៉ះពាល់ដល់បុព្វហេតុរបស់នាង ។
យ៉ាងណាក៏ប៉ូលិសបាន “វាយឈ្នះ” ហើយបញ្ជូនទៅកាន់ប៉ុស្តិ៍ ។ ពេលជាប់ឃុំបណ្តោះអាសន្ននៅប៉ុស្តិ៍នាងនៅបាន “វែកញែក” ថា ខ្លួនគឺជា “ស្រីស្បែកស សុទ្ធសាធ”
ហើយជាមនុស្ស “ស្អាតស្អំ” ពុំសមស្របនឹងជាប់គុកសោះឡើយ ។ ម្យ៉ាងទៀតសង្សាររបស់នាងក៏ជាប៉ូលិស ហើយនាងកំពុងធ្វើដំណើរទៅជួបគេ ។
ការអង្វករបានឈានដល់ទីបញ្ចប់ ពេលដែលប៉ូលិសឆែកឃើញកញ្ឆាលាក់ក្នុងរថយន្តរបស់ “ស្រីស្អាត” ទោះបីនាងបដិសេធថា ពុំបានជក់វាក៏ដោយ ក៏ជាប់បន្ថែមទោស “រក្សារសារធាតុញៀន” ៕ លីសា