Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី ៖ “អ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់”

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានមានប្រសាសន៍តាមរយៈបណ្តាញសង្គមថា ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលបានធំធាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែង​នៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌ​តំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ – វៀតណាម​ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុង​ពេលនោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា ដូចអ្វីដែលយើងទាំងអស់​បាន​ទទួល​ស្តាប់​ នូវ​ការ​បកស្រាយ និងពន្យល់​អំពី​ប្រវត្តិ ដំណាក់កាល​ និង​​ មូលដ្ឋាន​នៃការគិតគូរ​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម និងនយោបាយ​នៃ​ការ​បង្កើតក្របខ័ណ្ឌសហប្រតិបត្តិការ​សម្រាប់​ជា​ឧត្តមប្រយោជន៍ដល់​តំបន់​​ សហគមន៍​ប្រជាពលរដ្ឋដែល​រស់​នៅក្នុង​តំបន់​នោះ​​។ ការ​ប្រែមុខមាត់​ តាមរយៈ​ការអភិវឌ្ឍ និង​គម្រោងវិនិយោគ​នានា​ ដែល​បាន​លេច​ជា​រូប​រាង​ជាបន្ត​បន្ទាប់ គឺជាភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​អំពីផល​ជាក់​ស្តែង​ដែល​ប្រជាពលរដ្ឋ​ទាំង​ក្នុង​បណ្តា​ខេត្ត​ក្នុង​តំបន់​សហប្រតិបត្តិការ និង​ប្រជាពលរដ្ឋ​ទូទៅ​បាន​ និង​កំពុង​ទទួល​បាន​​។

“ការ​ប៉ុនប៉ង​ បំភ្លៃ បំភ័ន្ត ក្នុង​ចេតនា​បង្ខូចកិត្តិយស និងការពិត​នៃកិច្ចការ​របស់​រាជរដ្ឋាភិបាល​ គឺជាទង្វើដ៏គួរឱ្យ​ស្អប់ខ្ពើម ដែល​សង្គមមិន​គួរ​អត់​ឱនឱ្យ​ ហើយ​អ្នក​ប្រព្រឹត្តត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​​ច្បាប់ ចំពោះ​អំពើ​ញុះ​ញង់​របស់​ខ្លួន​។ ​
ខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនជនរួមជាតិទាំងអស់ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាតោងដឹងថា គ្មាននរណាស្រលាញ់កម្ពុជា ជាងអ្នកដែលបានរួមសុខរួមទុក្ខជាមួយគ្នាចាប់តាំងពីគ្រាដ៏លំបាកបំផុត និងបានកសាងអ្វីៗទាំងអស់ចេញពីបាតដៃទទេនោះទេ”។ឯកឧត្តម ហ៊ុន ម៉ានីបានបញ្ជាក់យ៉ាងដូច្នេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×