Saturday, September 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញបើកការស្រាវជ្រាវ ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង ២នាក់ ប្រើប្រាស់ដាវស៊ាំរ៉ៃធ្វើសកម្មភាពដេញវៃគ្នា នៅតាមទីសាធារណៈ

កំពង់ចាម៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានចេញរបាយការណ៍ឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវ ស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញាក្មេងទំនើង ចំនួន២នាក់ ធ្វើសកម្មភាពដេញវៃគ្នា នៅតាមទីសាធារណៈ។

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៤៥នាទីព្រឹក កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងមានករណី ហិង្សាដោយចេតនា (ដេញវាយគ្នា) នៅចំណុចមាត់ទន្លេកំពង់រងចាំ ស្ថិតក្នុងភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២៤ វេលាម៉ោង០១ និង៣០នាទី រំលងអាធ្រាត ។

ក្រោយទទួលបានពត៌មានភ្លាម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញា ចំនួន២នាក់ នាំយកមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ហើយបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដេញវាយគ្នា នៅចំណុចមាត់ទន្លេ ខាងលើនេះពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើកសាងសំណុំរឿងតាមនីតិវិធី និងតាមបញ្ជារបស់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងបន្ដធ្វើការស្រាវជ្រាវស្វែងរក មុខសញ្ញាជាប់ពាក់ព័ន្ធ យកមកអនុវត្តច្បាប់ តាមនីតិវិធី។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់ប្អូនៗ ក្មួយៗ ដែលកំពុងពេញវ័យសិក្សាទាំងអស់ សូមកុំយកគំរូតាម ហើយខិតខំសិក្សារៀនសូត្រ ដើម្បីជាទំពាំងស្នងឬស្សី និងស្នើសុំដល់អាណាព្យាបាលគ្រប់រូប ត្រូវបន្ដការខិតខំអប់រំណែនាំកូនៗ កុំឱ្យប្រព្រឹត្តអំពើខុសច្បាប់ ដែលនាំឱ្យមានទោសទណ្ឌ នាំឱ្យខាត់បង់ដល់ការសិក្សា ទ្រព្យសម្បត្តិ កិត្តិយស និងប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គមជាតិទាំងមូល ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×