ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់ លើហ្វេសប៊ុកមួយឈ្មោះ អរគុណសន្តិភាព ដែលបានយករូបចាស់របស់សម្តេច ពេលទៅព្យាបាលសុខភាពនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៩ មកបង្ហោះជាថ្មី បង្កឱ្យមានការភាន់ច្រឡំ ក្នុងចំណោមប្រជាជនថាខ្ញុំកំពុងត្រូវរបួសនិងចាកចេញពីប្រទេ។
តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមកុំរពឹសមានFacebook មួយឈ្មោះអរគុណសន្តិភាពដែលមានprofile ជារូបខ្ញុំបានយកសារដែលខ្ញុំបង្ហោះកាលពីឆ្នាំ២០១៩ពេលដែលខ្ញុំរបួសស្មានិងត្រូវទៅព្យាបាលនៅសិង្ហបុរីមកបង្ហោះឡើងវិញ។
ការបង្ហោះបែបនេះដោយFacebook ក្លែងក្លាយបង្កឲ្យមានការភ័ន្តច្រឡំក្នុងចំណោមប្រជាជនថាខ្ញុំកំពុងត្រូវរបួសនិងចាកចេញពីប្រទេស។
ខ្ញុំស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីនេះដើម្បីឈានទៅបំបាត់Facebook ក្លែងក្លាយនិងព័ត៌មានក្លាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

