
តាម Metro Alun Griffiths អាយុ២៧ឆ្នាំ មានបានមានប្រពន្ធនិងកូន ក៏ជួបនឹងមិត្តស្និទ្ធស្នាល Nigel ក្រោយម៉ោងធ្វើការ។ក្រោយពីស្រវឹងស្រាបៀរស្រឿងៗ គេទាំងពីរសម្រេចចិត្តទៅព្រលានយន្ដហោះដើម្បីបន្ដផឹកនៅកន្លែង ផ្សេងលើពិភពលោក។
គិតហើយធ្វើភ្លាម បុរសទាំងពីរបានឡើងជិះតាក់ស៊ីទៅព្រលានយន្ដហោះដែលមានចម្ងាយពីនោះ៥០គីឡូម៉ែត្រ។ អ្នកទាំងពីរបានទិញសំបុត្រយន្ដហោះទៅ Palma ទាំងពុំដឹងថានៅអ៊ីតាលី ឬ Palma នៅអេស្ប៉ាញ។
Alun ៖ Palma មានទាំងនៅអ៊ីតាលីនិងអេស្ប៉ាញ ព្រោះតែស្រវឹងពួកខ្ញុំលែងរវល់គិត។ពួកយើងឡើងយន្ដហោះ រួចដេកដូចស្លាប់ ក្រោយពេលយន្ដហោះចុះចត ទើបដឹងថាយើងកំពុងនៅអេស្ប៉ាញ។

ព្រោះតែគ្មានសំបុត្រសម្រាប់វិលមកវិញ ពួកគេមិនជួលសណ្ឋាគារទេ ដោយបន្ដទៅកាន់ក្លិបរាត្រីមួយ ហើយផឹកស្រាបៀររហូតទល់ភ្លឺ។
អ្វីដែលAlun នៅចងចាំបានគឺប្រពន្ធរបស់ខ្លួនបានទូរស័ព្ទមកក្រោយពេលយន្ដហោះចុះចត ហើយសួរថាបងឯងកំពុងនៅឯណាហ្នឹង? គាត់ប្រាប់ថាកំពុងនៅអេស្ប៉ាញ ហើយប្រពន្ធមិនរវល់ស្ដាប់ ហើយបន្ដនិយាយថា ប្រញាប់មកផ្ទះហូបបាយ។

យើងខ្ញុំចេញពីក្លឹបរាត្រីនៅម៉ោង៥និង៣០នាទីព្រឹកថ្ងៃបន្ទាប់រួចក៏ជួលសណ្ឋាគារសម្រាក បន្ទាប់មកក៏បន្ដផឹកមួយយប់ទៀត ទើបឡើងយន្ដហោះត្រឡប់មកវិញ។
សម្រាប់ដំណើរទេសចរណ៍ស្រាបៀរនេះក្នុងអំឡុងពីរថ្ងៃពួកគេចាយអស់៨០០ផោនអង់គ្លេស។
រឿងដែលគួរឱ្យនិយាយនោះ គឺជនប្រមឹកទាំងពីរបានមកបន្ដផឹកនៅកន្លែងដែលគេចេញដំណើរដើម្បីជាការបញ្ចប់ដំណើរ ទេសចរណ៍ក្នុង…ក្ដីស្រវឹងរបស់ពួកគេ៕
សូយន