Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ មិនបានចុះកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ

កណ្តាល ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

សម្ដេចតេជោ បានថ្លែងថា កម្ពុជាមិនបានចុះកិច្ចព្រមព្រៀងបញ្ជូលដែនដីរបស់ខ្លួន ទៅក្នុងដីរបស់វៀតណាមឡើយ។

សម្ដេចតេជោ ហ៊ុន សែន អះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច មិនបានចុះកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ។

សម្ដេចតេជោ ចេញមកបញ្ជាក់បែបនេះ តាមរយៈសារពិសេសជូនពលរដ្ឋកម្ពុជាយ៉ាងដូច្នេះ ក្រោយពេលមានជនមួយចំនួនបំភ្លៃការពិត និងពលរដ្ឋកម្ពុជាមួយចំនួនយល់ច្រឡំថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ជាកិច្ចព្រមព្រៀងកាត់បញ្ជូលខេត្តចំនួន៤ទៅក្នុងដែនដីរបស់រៀតណាម។

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យដាក់ទោសឱ្យធ្ងន់ធ្ងរ ចំពោះអ្នកបំភ្លៃការពិត ពីតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ (CLV DTA)។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកផ្តួចផ្តើមគំនិតបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA)។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ ផ្ដល់ប្រយោជន៍ឱ្យកម្ពុជាច្រើនជាងភាគីវៀតណាម និងឡាវ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងអះអាងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV) ផ្ដល់អត្ថប្រយោជន៍ឱ្យកម្ពុជាច្រើនជាងឡាវ និងវៀតណាម ដោយកិច្ចសហប្រតិបត្តិការនេះបានជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តទាំង៤របស់កម្ពុជា ជួយអភិវឌ្ឍន៍ថាមពលអគ្គិសនី ជួយឱ្យកម្ពុជាពង្រឹងវិស័យការពារជាតិបានកាន់តែល្អប្រសើរ ទប់ស្កាត់ក្រុមជ្រុលនិយមលាក់ខ្លួន ទប់ស្កាត់បទល្មើសកាប់ឈើខុសច្បាប់ និងបទល្មើសគ្រឿងញៀនជាដើម។

សម្តេចតេជោ ហ៊ុន សែន ទាត់ចោលចំពោះការចោទប្រកាន់ថា សម្តេចបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីខ្មែរទៅក្នុងដីរបស់វៀតណាម តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×