Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តកំពង់ចាម ជំរុញឱ្យក្រុមហ៊ុនស្ថាបនាប្រព័ន្ធលូ និងទីលានចាក់សំរាម ឱ្យរួចរាល់មុនផែនការ

ខេត្តកំពង់ចាម : ទីលានចាក់សំរាមក្រោមជំនួយរបស់ ADB ស្ថិតនៅភូមិកោះរកាឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានផ្ទៃដីប្រមាណជាង ១៨ហិកតា គឺស្ថិតនៅឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណជាង ៥គីឡូម៉ែត្រ គិតមកដល់ពេលនេះ គឺស្ថាបនាបានប្រមាណ៨០% ហើយ។

ជាមួយនោះក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាម្ចាស់គម្រោង គឺមានបំណងចង់យកការគ្រប់គ្រងមកដាក់ជារបស់រដ្ឋវិញ, ហើយអាជ្ញាធរបានជំរុញឱ្យក្រុមហ៊ុនពន្លឿនការស្ថាបនាប្រព័ន្ធលូ និងការជីកទុយោទឹកបង្កប់តាមផ្លូវ ធ្វើយ៉ាងណា កែលម្អឲ្យបានដូចសភាពដើមជៀសវាងកុំឱ្យពលរដ្ឋមានសតិអារម្មណ៍មិនល្អ។

សូមបញ្ជាក់ថា លោក ហេង វណ្ណី អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពនៃទីលានចាក់សំរាមខាងលើ នាព្រឹកថ្ងៃទី២៣ ខែកក្កដា  ឆ្នាំ២០២៤ និងពិនិត្យកន្លែងបូមទឹកកខ្វក់ចេញពីក្រុង នៅសង្កាត់សំបួរមាស និងតំបន់មួយចំនួនទៀតនៅក្នុង ក្រុងកំពង់ចាម ជាមួយនោះគេបានឃើញក្រុមហ៊ុនស្ថាបនាកំពុងតែញាប់ដៃជើងធ្វើយ៉ាងណាឱ្យរួចរាល់មុនផែនការ។

នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាសាលប្រជុំតូចសាលាខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា ចំពោះសង្កាត់ដែលពាក់ព័ន្ធ គឺមានសង្កាត់កំពង់ចាម សង្កាត់វាលវង់ និងមួយផ្នែកទៀត សង្កាត់សំបួរមាស គឺកន្លែងធ្វើអាងទឹកចម្រោះទឹកកខ្វក់ចេញពីក្នុងក្រុងកំពង់ចាម។

លោក វង្ស ពិសិទ្ឋ ប្រធានគម្រោង និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ឱ្យដឹងថា នៅពេលខាងមុខ ទីលានចាក់សំរាមនេះ គឺអាចនឹងយកមកដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ។ ព្រោះថាពីមុនមានក្រុមហ៊ុនឯកជនដែលប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម និងតាមបណ្ដាស្រុកមួយចំនួនឃើញថា នៅតាមផ្ទះប្រជាពលរដ្ឋក្រីក្រ គឺមិនសូវប្រមូលនោះទេ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×