Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការការពារមហាសមុទ្រ៖ “កិច្ចសន្ទនាពណ៌ខៀវ” លើកដំបូងនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៤ នេះ បានឲ្យដឹងថា កិច្ចប្រជុំលើកដំបូងស្តីពីការការពារមហាសមុទ្រ និងជីវៈចម្រុះក្នុងសមុទ្ររបស់កម្ពុជា ត្រូវបានរៀបចំឡើងនៅក្រុងព្រះសីហនុ ដែលជាការត្រៀមសម្រាប់សន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ (#UNOC3) គ្រោងធ្វើនៅទីក្រុងនីស ប្រទេសបារាំង នៅខែមិថុនា ឆ្នាំ២០២៥។

ប្រកាសបើកដោយលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ លោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំង AFD ប្រចាំភូមិភាគអាស៊ីអាគ្នេយ៍ ព្រមទាំងតំណាងមកពីក្រសួង អង្គការក្រៅរដ្ឋាភិបាល គណៈប្រតិភូសហភាពអឺរ៉ុប ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងវិស័យឯកជន ដើម្បីពិភាក្សាគ្នាអំពីបញ្ហាប្រឈមនៃសេដ្ឋកិច្ចពណ៌ខៀវ អេកូទេសចរណ៍ ពាណិជ្ជកម្មតាមសមុទ្រ និងកសិកម្មប្រកបដោយការទទួលខុសត្រូវ។

រៀបចំដោយស្ថានទូតបារាំង ក្នុងភាពជាដៃគូជាមួយ AFD ព្រឹត្តិការណ៍នេះមានគោលបំណងកៀរគរភាគីពាក់ព័ន្ធទាំងអស់ដើម្បីបង្កើតភាពអំណោយផលដល់ការចរចាអន្តរជាតិ និងបង្កើតបណ្តាញតួអង្គពាក់ព័ន្ធនៅកម្ពុជា ដើម្បីអភិវឌ្ឍគម្រោងថ្មីៗពាក់ព័ន្ធមហាសមុទ្រ។ គោលបំណងចុងក្រោយ គឺបង្កើនមហិច្ឆតា និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីការពារមហាសមុទ្រ ត្រឹមខែមិថុនា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×