ទាហានវៀតណាមដែលមានភាពវ័យឆ្លាតទាំងនេះ បានកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពោះការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិត និងអនុវត្តជាក់ស្តែង ពីផលិតផលសំឡីអនាម័យស្ត្រី ។
ផេកហ្វេសប៊ុកចិនឈ្មោះ 羽軒粉絲團 បានចែករំលែករូបភាពជាច្រើន របស់កងទ័ពវៀតណាម ដែលបានប្រើសំឡីអនាម័យ ដើម្បីដាក់ទ្រនាប់ពីក្នុងស្បែកកងទ័ពរបស់ពួកគេ កាលពីថ្ងៃអាទិត្យ ។
នៅក្នុងរូបភាព ទាហានវៀតទាំងនោះ បានបង្ហាញពីការដាក់ទ្រនាប់សំឡីអនាម័យស្ត្រីផ្សេងៗគ្នា ចូលទៅក្នុងស្បែកជើងកវែងរបស់ពួកគេ ដើម្បីទទួលបាននូវផាសុខភាព និងអនាម័យ ។
សំឡីអនាម័យទាំងនោះ ពុំត្រឹមតែបន្ថែមនូវទ្រនាប់ទន់ ទៅនឹងស្បែកជើង និងធ្វើឲ្យពួកគេស្រួលពាក់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ថែមទាំងជួយកាត់បន្ថយក្លិនជើងមិនល្អផងដែរ ។ លើសពីនេះ គុណសម្បត្តិរបស់ទ្រនាប់សំឡីអនាម័យនេះ ក៏បានការពារបាក់តេរីមិនឲ្យរីកលូតលាស់ទៀតផង ។
អ្នកលេងអ៊ិនធើរណេតជាច្រើន បានខមិនទៅលើការផុសនេះ ដោយបានស្ងើចសរសើរយ៉ាងខ្លាំង ចំពោះកងទ័ពវៀតណាមទាំងនេះ ដែលមានភាពវ័យឆ្លាតក្នុងការប្រើប្រាស់សំឡីអនាម័យ ដើម្បីសម្រួលភាពងាយស្រួលដ៏ល្អប្រសើរមួយនេះរបស់ពួកគេ ៕ ឧត្តម (nextshark)