Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមវ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិ បានបង្ហាញនូវឆន្ទៈក្នុងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលពីឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ។

ផ្តើមចេញពីការស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានទទួលបេសកកម្មដ៍ឧត្តម មកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវឆន្ទៈក្នុងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីទំនាក់ទំនង និងចំណងមិត្តភាពកម្ពុជា-ចិន ទាំងក្នុងក្របខណ្ឌគណបក្ស និងគណបក្ស រាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល និងរវាងប្រជាជន និងប្រជាជន ដែលជាទំនាក់ទំនងប្រវត្តិសាស្រ្ត យូរអង្វែង និងស្មោះត្រង់ គ្រប់ដំណាក់កាល។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងកិច្ចសហប្រតិបត្តិការយ៉ាងច្រើនជាបន្តបន្ទាប់រវាងប្រទេសចិន តាមរយៈស្ថានទូតចិន លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (ICT) ជាពិសេសក្នុងក្របខណ្ឌរវាងក្រសួងមុខងារសាធារណៈ និងរដ្ឋបាលជាតិមុខងារសាធារណ:ចិន (NCSA) លើកិច្ចការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ រួមមានការរៀបចំទស្សនកិច្ច វគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្លាស់ប្តូរបទពិសោធន៍ជាដើម។

ក្រៅពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហការក្នុងក្របខណ្ឌយុវជន និងយុវជន ដោយបានឆ្លុះបញ្ចាំងពីតួនាទី និងភាពសំខាន់របស់យុវជននៃប្រទេសទាំងពីរក្នុងការចូលរួមបន្តថែរក្សាទំនាក់ទំនងកម្ពុជា ចិន ដែលជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និងជា «មិត្តដែកថែប» ព្រមទាំងការបន្តបោះជំហានឆ្ពោះទៅមុខកាន់តែស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងក្របខណ្ឌនយោបាយ សេដ្ឋកិច្ច និងសង្គម ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីឈានទៅរកការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×