កំពត ៖ ជនសង្ស័យចំនួន ៩នាក់ និងវត្ថុតាង ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅខេត្តកំពត ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី ។
កងរាជអាវុធហត្ថ បានឲ្យដឹងថា នៅវេលាម៉ោង១០ និង ៤៥នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ដូចមានឈ្មោះខាងក្រោម៖
១.ឈ្មោះ រី វណ្ណៈ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
២.ឈ្មោះ សាយ ចក់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំព។
៣.ឈ្មោះ ទន់ រតនា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
៤.ឈ្មោះ ឯម គឹមរេង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបើកឡាន រស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ត្រាច ខេត្តកំពត។
៥.ឈ្មោះ អ៊ឹង ចាន់ដារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
៦.ឈ្មោះ សៀង ភក្តី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើកឡាន រស់នៅភូមិបឹងវែង ឃុំវាលរេញស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។
៧.ឈ្មោះ ង៉ែត តូង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
៨.ឈ្មោះ ឡឹង មីត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៩.ឈ្មោះ ដាវ ស៊ីណាត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនម៉ាទឹកកក ចំនួន ២កញ្ចប់តូច ទងន់ ០,៤០ក្រាម ម៉ូតូចំនួន ១គ្រឿង ឧបករណ៍សម្រាប់សេពគ្រឿងញៀន មួយចំនួន៕ ដោយ ៖ បញ្ញាស័ក្តិ