កំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ១២ នាក់ នៅ ក្នុងមូលដ្ឋាន ឃុំកាហែង ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការបង្ក្រាប និងឃាត់ខ្លួន ដកហូតវត្ថុតាងគ្រឿងញៀន សម្ភារៈ មួយចំនួន។ ចំណែកគរបាលស្រុកគងពិសី បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣ នាក់ ដកហូតវត្ថុតាងគ្រឿងញៀន និងសម្ភារៈប្រើប្រាស់មួយចំនួន។
នៅថ្ងៃពុធ ៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុកសំរោងទង និងកំលាំងនគរបាល អន្ដរាគមន៍ខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុក និងបានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញា អយ្យការអមសាលា ដំបូងខេត្តកំពង់ស្ពឺ ប្រតិបត្ដិការស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងក្រុមសង្គមងងឹតជាមុខសញាចែកចាយជួញ ដូរគ្រឿងញៀនដ៏សកម្ម នៅចំណុចព្រៃខាងត្បូង ភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចំនួន 12 នាក់ ៖ 1 ឈ្មោះ ឌឹម សូនី ហៅ ជ្រុញ ប្រុស 27ឆ្នាំ ជាមុខសញ្ញា ជនដៃដល់ យកដាវកាប់មកលើសមត្ថកិច្ច។ 2 ឈ្មោះ ស៊ីម សំភាស់ ប្រុស 30ឆ្នាំ 3 ឈ្មោះ ខាត់ រស្មី ប្រុស 25ឆ្នាំ 4 ឈ្មោះ ប៉ុស ពេជ្រ ប្រុស 33ឆ្នាំ 5 ឈ្មោះ ហ៊ីម បូរិទ្ធ ប្រុស 25ឆ្នាំ
6 ឈ្មោះ ប៊ុន ឆៃ ប្រុស 27ឆ្នាំ 7 ឈ្មោះ ប៉ុស ចាន់ណា ប្រុស 24ឆ្នាំ 8 ឈ្មោះ សាំង សូបាន ប្រុស 25ឆ្នាំ 9 ឈ្មោះ មាស យន ប្រុស 33ឆ្នាំ 10 ឈ្មោះ ស៊ុំ ដារាចន្ត្រា ប្រុស 23ឆ្នាំ 11 ឈ្មោះ ព្រំ ណុន ប្រុស 33ឆ្នាំ 12 ឈ្មោះ វ៉េង មេសា ប្រុស 22ឆ្នាំ មុខសញ្ញាខាងលើ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការខាងលើ តាមការបញ្ជាក់ឲ្យដឹងពី លោក អធិការនគរបាលស្រុក ថាសមត្ថកិច្ច ទទួលរងរបួសម្នាក់ បណ្ដាលឲ្យរបួសដៃធ្ងន់ ( ជនល្មើសប្រើដាវកាប់ពេលកម្លាំងចូលចាប់ ) វត្ថុតាងដកហូតនៅទីតាំងខាងលើរួមមាន ៖ ថ្នាំញៀន 4 កញ្ចប់ (មធ្យម 1កញ្ចប់តូច 3 កញ្ចប់) អាវុធច្នៃ 2 ដើម កាំបិត 4 ដាវ 2 នឹងសម្ភារៈប្រើប្រាស់មួយចំនួន។ ជនសង្ស័យ ជាមុខសញាគ្រឿងញៀន ទាំង១២ នាក់និងវត្ថុតាងស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យ ជំនាញខេត្ត ចាត់ការតាមនីតិវិធី។
ចំណែក នគរបាលស្រុកគងពិសី បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣ នាក់ ដកហូតវត្ថុតាងគ្រឿងញៀន និងសម្ភារៈប្រើប្រាស់មួយចំនួន កាលពីថៃ្ងពុធ ទី១៥ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥ នៅចំណុច ភូមិអង្គខ្ជាយ ឃុំព្រៃវិហារ ស្រុកគងពិសី។ កម្លាំងនគរបាលស្រុក បង្ក្រាបបានមុខសញ្ញាជួញដូរនូវសារធាតុញៀនខុសច្បាប់ ចំនួន ៣ នាក់ ៖ ១.ឈ្មោះ ពៅ ទូច ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ២.ឈ្មោះ ឈឹម វីរៈ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ៣.ឈ្មោះ វ៉ន រតនៈ ភេទ ប្រុស អាយុ ២៩ ឆ្នាំ សមត្ថកិច្ចដកហូតវត្ថុតាងបាន រួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន 18 កញ្ចប់ ( តូច 9 កញ្ចប់ ~ មធ្យម 8 កញ្ចប់ និង ធំ 1 កញ្ចប់) ។ ជញ្ជីងថ្លឹង គ្រឿងញៀន 1 និងទូរស័ព្ទដៃ 4គ្រឿង ។ វត្ថុតាង ខាងលើ និងយោងតាមចម្លើយសារភាពរបស់មុខសញ្ញាសង្ស័យទាំង ៣ នាក់ ថាពិតជាថ្នាំញៀនខ្លួន បម្រុងយកទៅធ្វើការចែកចាយលក់បន្ដប្រាកដមែន។
ករណីខាងលើស្រុក បានកសាងសំណុំរឿងបញ្ជូនមក ការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ