Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ទម្លាយ​ចេញ​កាំជ្រួច​ថ្មី អាច​វាយប្រហារ​គ្រប់​ទីកន្លែង លើ​ពិភពលោក​

​កាសែត Sputnik នៅ​ថ្ងៃ​ទី ២១/១១ បាន​ដកស្រង់​របាយការណ៍រ​បស់ Global Times ឲ្យដឹងថា ៖ នៅ​អំឡុង​កណ្តាល​ឆ្នាំ ២០១៨ កងកម្លាំង​រំដោះប្រជាជន​ចិន (PLA) នឹង​ទទួលបាន​ប្រភេទ​កាំជ្រួច​អន្តរទ្វីប​ផលិត​ដោយ​ប្រទេស​នេះ មានឈ្មោះ​ថា Dongfeng-41 ។ វា​ជា​កាំជ្រួច​អន្តរទ្វីប​ដែល​បំពាក់​ក្បាល​គ្រាប់​ច្រើន ហើយ​ភាគី​ចិន​ប្រកាសថា វា​អាច​វាយលុក​ទៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​។​

កាំ​ជ្រួច Dongfeng 31 របស់​ចិន​

​​សកម្មភាព​នេះ​របស់​ចិន ធ្លាប់​មាន​ចែង​ក្នុង​ទិសដៅ​កែសម្រួល និង​ទំនើបកម្ម​កងកម្លាំង​ប្រឆាំង​អាវុធ ដែល​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន ធ្លាប់បាន​និយាយ​ដល់​នោះ​។ តាម Global Times Dongfeng-41 មាន​ល្បឿន 12.348km/h ហើយ​មាន​បំពាក់​បន្ថែម​កាំជ្រួច​ពន្លឺ​ក្លែងក្លាយ​ដើម្បី​បន្លំ “​បញ្ឆោត​” ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​គូសត្រូវ​។ Dongfeng-41 ប្រើ​ឥន្ធនៈ​រឹង បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ១០ ហើយ​ក្បាល​គ្រាប់​នីមួយៗ មាន​សញ្ញា​វាយលុក​ទៅកាន់​គោលដៅ​ផ្សេងគ្នា​។ តាម Global Security នោះ​កាំជ្រួច​នេះ មាន​ប្រវែង 15m វិជ្ជមា​ត្រ 2m ទម្ងន់ ៣០​តោន​។​

​ចាប់ពី​ឆ្នាំ ២០១២​មក ចិន​បាន​សាកល្បង​កាំជ្រួច​ថ្មី ៨​លើក -​នេះ​បើ​តាម India Times​។ អ្នកវិភាគ​ជា​ច្រើន​ទទួលស្គាល់​ថា បច្ចុប្បន្ន​កាំជ្រួច​នេះ​មាន​ការកែសម្រួល​គួរឲ្យ​កត់សម្គាល់​តាំង​ពី PLA ប្រកាសថា វា​ត្រៀម​ទុក​ជាស្រេច​សម្រាប់​ប្រតិបត្តិកា​រនា​ថ្ងៃ​អនាគត​។​

Global Times និយាយថា ទង្វើ​ផលិត Dongfeng-41 ពុំ​សំដៅ​បម្រើឲ្យ​ការ​រត់ប្រណាំង​សពា្វ​វុ​ធ និង​ពុំ​ប្រជែង​ជាមួយ​ប្រទេស​ណា​ក្នុង​គោលបំណង​ស្រដៀង​គ្នា​នោះ​ទេ​៕ សូ​យ​ន​

×