Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាព​ទឹក​ទន្លេសេសាន ក្នុង​ខេត្ត​រតនគិរី កំពុង​ជន់​ឡើង​ខ្លាំង ខណៈ​ជំនន់​ទឹកស្ទឹង​សង្កែ ហក់​ឡើង​ខ្លាំង​

​រតនគិរី បាត់ដំបង ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ទាន់​ហេតុការណ៍ ពី​ស្ថានភាព​ទឹក​ទន្លេសេសាន ក្នុង​ខេត្ត​រតនគិរី កំពុង​ជន់​ឡើង​ខ្លាំង ខណៈពេល​ការ​ហក់​ឡើង​ខ្លាំង​នៃ​ជំនន់​ទឹកស្ទឹង​សង្កែ ។​

​ប្រភព​ដដែល បាន​បន្តថា ស្ថានភាព​ទឹក​ទន្លេសេសាន ក្នុង​ខេត្ត​រតនគិរី មក​ដល់​ម៉ោង ៥ ល្ងាច​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០១៨ នេះ ៖
​ទន្លេសេសាន ស្រុក​អណ្តូង​មាស ទឹក​មាន​កម្ពស់ ៩,៦០ ម៉ែត្រ ធៀប​កម្ពស់​ទឹក​ព្រឹក​មិញ ស្រក​ចុះ ១,១០ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៥០ ម៉ែត្រ​) ។ ទន្លេសេសាន ស្រុក​តា​វែង ទឹក​មាន​កម្ពស់ ៩,៧០ ម៉ែត្រ ធៀប​កម្ពស់​ទឹក​ព្រឹក​មិញ ទឹក​នៅ​នឹង (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ៩,៥០ ម៉ែត្រ​) ។ ទន្លេសេសាន ស្រុក​វើន​សៃ ទឹក​មាន​កម្ពស់ ៩,៥០ ម៉ែត្រ ធៀប​ព្រឹក​មិញ កើនឡើង ០,៨៨ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ៨,៥០ ម៉ែត្រ​) ។ ជារួម ទឹក​ទន្លេសេសាន នៅ​ផ្នែក​ខាងលើ បានចាប់ផ្តើម​ស្រក​ចុះ​វិញ​ហើយ ។ ឯ​នៅ​ផ្នែក​ខាងក្រោម ទឹក​នឹង​បន្ត​កើនឡើង​បន្តិច​បន្ថែមទៀត មុន​នឹង​ចាប់​ស្រក​ចុះ​វិញ​ផង​ដែរ ។​

​ចំណែក​លោក​អភិបាលខេត្ត​បាត់ដំបង ដឹកនាំ​កម្លាំង​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ រៀបចំ​បាវ​ដី នៅ​ចំណុច​ដែល​ច្រាំង​ស្ទឹង​ទាបៗ ដើម្បី​ការពារ​ជំនន់​ស្ទឹង​សង្កែ ហូរ​ចេញមក​ប៉ះពាល់​ភូមិឋាន ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង ។ ដំណឹង​ទាន់​ហេតុការណ៍ ស្តីពី ការ​ហក់​ឡើង​ខ្លាំង​នៃ​ជំនន់​ទឹកស្ទឹង​សង្កែ មក​ដល់​ម៉ោង ៦ ព្រឹក​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹង​សង្កែ​ក្រុង​បាត់ដំបង បាន​បន្ត​កើនឡើង​ដល់​កម្ពស់ ១៣,៥០ ម៉ែត្រ ( កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៣,៧៥ ម៉ែត្រ ) ។​

ទឹកស្ទឹង​សង្កែ បន្ត​កើនឡើង​ថែម​ទៀត នៅ​យប់​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ នេះ ដែល​អាច​នឹង​ហក់​ឡើង​ដល់​កម្រិត ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន និង​អាច​បង្ក​ឲ្យមាន​លិច​នៅ​តំបន់ទំនាប​មួយចំនួ​ន ក្នុង​ក្រុង​បាត់ដំបង នា​យប់​នេះ អាជ្ញាធរខេត្ត ក្រុង មន្ទីរ អង្គភាព ព្រមទាំង​មន្ត្រី​ជំនាញ អ្នកបច្ចេកទេស ក៏​បាន​ត្រៀម មធ្យោបាយ គ្រឿងចក្រ រថយន្ត រួច​ជា​ស្រេច​ដើម្បី​ត្រៀម​បញ្ជៀ​ស​ទឹក​ចេញពី​ក្រុង​បាត់ដំបង ។​

​ថ្ងៃ​ពុធ ទី ១៥ ខែ​សីហា មន្ត្រី តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​ត្រួតពិនិត្យ វាយ​តម្លៃ និង​ប្រគល់​ទទួល ប្រព័ន្ធធារាសាស្ត្រ​អូរ​តោង ស្ថិតក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ាល់ ខេត្ត​កំពង់ស្ពឺ ក្រោយពេល​សាងសង់​ឡើង​វិញ​រួចរាល់​ជា​ស្ថាពរ ។ ប្រព័ន្ធ​ស្រោចស្រព​ទំនប់​អាងទឹក អូរ​តោង ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ធ្វើការ​សាងសង់​ឡើង​វិញ ដើម្បី​ស្តុក​ទឹក​ទុក​សម្រាប់​ផ្គត់ផ្គង់ ឱ្យ​ការបង្កបង្កើន​ផល​លើ​ផ្ទៃដី​ជាង ១​ពាន់​ហិកតា និង​ការប្រើប្រាស់​ប្រចាំថ្ងៃ នៅក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ាល់ និង​ឃុំ​អម​លាំង ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ។ ក្រៅ​ពី​ការផ្តល់​ទឹក​ស្រោចស្រព ប្រព័ន្ធ​នេះ ក៏​មាន​តួនាទី​ជួយ​កាត់បន្ថយ​ជំនន់​ស្ទឹង​ព្រែក​ត្នោត​ផងដែរ ។ ការងារ​ដែល​ត្រូវអនុវត្ត​នៅ​ក្នុង​ការសាងសង់​ឡើង​វិញ​នេះ រួមមាន ៖ សាងសង់​ឡើង​វិញ​ទំនប់​អាងទឹក ប្រវែង ១.៦០០ ម៉ែត្រ សាងសង់ និង​ជួសជុល​សំណង់​សិល្បការ សរុប​ចំនួន ៤ កន្លែង ។​

ប្រជាពលរដ្ឋ​ចំនួន ៣ ភូមិ ក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​សម្តែង​ការសប្បាយ​រីករាយ និង​ថ្លែងអំណរគុណ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រុមការងារ ដែល​បាន​ឧបត្ថម្ភ​ម៉ាស៊ីនបូមទឹក ចំនួន ៦ គ្រឿង សម្រាប់​បូមទឹក​ដាក់​ស្រែ ។​

​គួរ​រំលឹក​ជូន​ថា នៅក្នុង​ពេល​ចុះ​ពិនិត្យ​ការសាងសង់​គម្រោង​អភិវឌ្ឍន៍​ស្ទឹង​ពោធិ៍សាត់​ទំនប់​លេខ ៣ និង​ទំនប់​លេខ ៥ ជំហាន​ទី ២ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​អំពិល​-​វត្ត​លួង លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ទទួលយក​នូវ​សំណូមពរ​​របស់​បងប្អូន ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ប្រឈម​មួយចំនួន នោះ​គឺ​ការខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព នៅក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​បាកាន ។ ការខ្វះខាត​ទឹក​នេះ មូលហេតុ គឺ​ដោយសារ​គម្រោង កំពុងតែ​ដំណើរការ​សាងសង់ ដូចនេះ ទើប​មាន​ការរអាក់រអួល​ក្នុង​ការបញ្ជូន​ទឹក​ទៅកាន់​ស្រែ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​រដ្ឋមន្ត្រី បាន​ឧបត្ថម្ភ​នូវ​ម៉ាស៊ីនបូមទឹក​ខ្នាត​តូច ចំនួន ៦ គ្រឿង ដើម្បី​បូមទឹក​ពី​ប្រឡាយ​មេ បញ្ចូល​ទៅ​ប្រឡាយ​រង សម្រាប់​ស្រោចស្រព​ស្រែ​របស់​ប្រជា​ពលរដ្ឋ ៕ ​ដោយ​ ៖​ កូឡាប​

​ក្រសួង​ធនធានទឹក បាន​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹកទន្លេ នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០១៨ ៖

 

×