Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតីចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្ត៣រូប ពីខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តកោះកុង ទៅជាអភិបាលរងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តចំនួន៣រូបពីខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តកោះកុង ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺ ។

តាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអង្គភាព ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា អភិបាលរងទាំង៣រូបដូចខាងក្រោម៖
១៖ លោក តូច ប៉ូលីវ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខេត្តស្វាយរៀង ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺ។

២៖ លោក ជាវ វិជ្ជាក់ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខេត្តព្រះសីហនុ ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺ។

៣៖ លោក សុខ សន្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលរងខេត្តកោះកុង ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×