Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងក្រូអាស៊ី ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម លើវិស័យជាសក្តានុពលសំខាន់ រួមមាន សេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងទេសចរណ៍

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបជាមួយ ឯកឧត្តមបណ្ឌិត Ivan Velimir Starčevic ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋក្រូអាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី នៅទីស្តីការក្រសួង។

ភាគីទាំងពីរបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះគម្រោងរៀបចំកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ នាចុងឆ្នាំនេះ ដោយបានសង្កត់ធ្ងន់ថា យន្តការនេះ នឹងបើកផ្លូវឱ្យប្រទេសទាំងពីររឹតបន្តឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើវិស័យជាសក្តានុពលសំខាន់រួមមាន សេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងទេសចរណ៍។ ភាគីទាំងពីរ ក៏បានចែករំលែកទស្សនៈមួយចំនួនពាក់ព័ន្ធនឹងកិច្ចការតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួម ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×