នារីវ័យក្មេង២នាក់ដែលត្រូវបានស្ទាបលូកលាន់ដោយពួកបុរសៗ នៅក្នុងអាងហែលទឹកមួយ នៅ Bahrain ទទួលការព្រមានពីអាជ្ញាធរដោយនិយាយថា ពួកនាងមិនគួរធ្វើ «សកម្មភាព» បែបនេះម្តងទៀតឡើយ ។
នៅក្នុងវីដេអូផុសនៅលើ Twitter កាលពីថ្ងៃទី៧ ខែសីហា នារី២នាក់ត្រូវឃើញកំពុងព្យាយាមចាកចេញពីក្នុងទឹក ទាំងភ័យព្រួយយ៉ាងខ្លាំង ខណៈបុរសៗជាច្រើនបានរុំព័ទ្ធស្រែកយ៉ាងត្រេកអរ និងយកដៃស្ទាបតំបន់កេរ្តិ៍ខ្មាស់របស់ពួកនាងយ៉ាងសប្បាយ ។
ហេតុការណ៍នេះបានកើតឡើងនៅឧស្យានកម្សាន្ត «The Lost Paradise of Dilmun Water Park» ។ ហើយវីដេអូយាយីផ្លូវភេទនេះ ក៏បានរីករាលដាលយ៉ាងលឿននៅក្នុងប្រទេស ។
មនុស្សមួយចំនួនបានទទួចថា ស្ត្រីទាំងនេះ ត្រូវតែស្តីបន្ទោសចំពោះការចូលទៅក្នុងអាងហែលទឹកផ្តាច់មុខរបស់ «ពួកកំលោះៗ» ។
RT បានដកស្រង់សម្តីអ្នកប្រើ Twitter ម្នាក់ ដែលបានសរសេរថា៖ «ស្រីខូចសមនឹងទទួលទង្វើបែបនេះឯង ។ សូមអបអរសាទរចំពោះពួកប្រុសៗទាំងអស់នោះ ដែលបានធ្វើឲ្យនាងអាម៉ាស់» ។
អ្នកដទៃទៀតបានអះអាងថា៖ «មានវីដេអូមួយទៀត ដែលបានបង្ហាញពីលក្ខណៈដែលនារីទាំងពីរនោះ បានសួររករឿងនេះ ហើយពួកគេពិតជាបានចូលក្នុងចំណោមបុរសៗទាំងនោះ ទោះបីជាមុគ្គទ្ទេសក៍សន្តិសុខ បានប្រាប់ពួកនាងយ៉ាងច្បាស់ថាកុំឲ្យចូល ព្រោះពួកបុរសៗទាំងនោះច្បាស់ណាស់នឹងចងធ្វើរឿងអាម៉ាស់នេះ» ៕ ចន្ទី (nextshark)
فيديو
واقعة تحرش جماعي بـ”جنة دلمون” في البحرين تثير الجدل. pic.twitter.com/xr1D1QO4ny— فيديوهات وروابط الأحداث (@videohat_1) August 7, 2018