Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បានចូលទៅខមិនពន្យល់គណនីឈ្មោះ “Chhoem Sakada” ដែលបានបង្ហោះផ្សាយអំពីក្ដីបារម្ភចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

ភ្នំពេញ ៖ សម្តេច​តេជោ​ ហ៊ុន សែន ​ឆ្លើយ​តប​ គណនី​ហ្វេសបុក​​​Chhoem Sakada ទាក់ទង​នឹង​​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ​​(CLV)។
សំណេរទាំង​ស្រុង​របស់ សម្តេច​តេជោ​ ហ៊ុន សែន ​ឆ្លើយ​តប​ក្តី​បារម្ភ​​របស់​ម្ចាស់​គណនី​ហ្វេសបុក​​​ឈ្មោះ​ Chhoem Sakada ទាក់ទង​នឹង​​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា​ ឡាវ និង​វៀត​ណាម ​​(CLV) ។

សម្ដេចតេជោ ហ៊ុន សែន “ពុកទទួលយកការកង្វល់និងការព្រួយបារម្មណ៍របស់កូន និងប្រជាជនយើង ហើយដោយសារកត្តាប្រវត្តិសាស្ត្រ ទើបប្រឹងប្រែងបោះបង្គោលព្រំដែនឱ្យរឹងមាំជាមួយប្រទេសជិតខាង ។
២៥ឆ្នាំកន្លងមកហើយ តើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេ? គឺអត់ទេ តែយើងបានបោះបង្គោលព្រំដែលដល់មុំ ៣ កម្ពុជា ឡាវ វៀតណាមថែមទៀតផង” ។

សម្ដេចតេជោ ហ៊ុន សែន៖ ពុកបានបកស្រាយអស់២ម៉ោងសង្ឃឹមថាកូនយល់។
ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ។
ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។
ប្រជាជនយើងក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាតិ។
ឯប្រជាជនវៀតណាមនិងឡាវក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាតិ។
កិច្ចសហការរបស់យើងប្រម៉ូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន សន្តិសុុខ។
បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុកកូននិងកាន់តែយល់។
ពុកទើបត្រឡប់មកពីវៀតណាមល្ងាចមុិញនេះ(26/7/2024)ដែលម្សឹលមុិញនេះពុកចរចាជាមួយថ្នាក់ដឹកនាំវៀតណាមសុំឲ្យភាគីវៀតណាមបន្ថែមការលក់ភ្លើងឲ្យយើងដោយដំឡើងពី២៥០មេហ្រ្គាវ៉ាត់ដល់៤០០មេហ្រ្គាវ៉ាត់ដែលភាគីវៀតណាមយល់ព្រម។
យើងផលិតភ្លើងមិនទាន់គ្រប់ឯឡាវផ្គត់ផ្គង់ឲ្យយើងមិនទាន់តាមកិច្ចសន្យា។
ការខិតខំរកទីផ្សាឲ្យប្រជាជនយើងកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឲ្យបានល្អជាមួយប្រទេសជិតខាងពិសេសតំបន់ភូមិភាគឥសាន្តរបស់យើងដែលខ្វះផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សា។
២៥ឆ្នាំកន្លងមកហើយតើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេគឺអត់ទេតែយើងបានបោះបង្គោលព្រំដែលដល់មុំ៣កម្ពុជា ឡាវ វៀតណាមថែមទៀតផង។
ពុកទទួលយកការកង្វល់និងការព្រួយបារម្មណ៍របស់កូននិងប្រជាជនយើងដោយសារកត្តាប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែនឲ្យរឹងមាំជាមួយប្រទេសជិតខាងដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

គណនីឈ្មោះ “Chhoem Sakada” ដែលបានបង្ហោះផ្សាយអំពីក្ដីបារម្ភចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានលើកឡើងថា “ពុក កូនពិតជាចង់អោយគ្រួសារយើងអភិវឌ្ឍន៍ តែកូនពិតជា ខ្លាចបើអោយអ្នកដទៃមកលូកដៃចូលគ្រួសារយើង ព្រោះកូនខ្លាចគេមិនត្រង់ដូចយើង គេមកជួយយើងដើម្បីសំលឹងឃើញ អ្វីមួយពីយើង! កូនទ្រាំរស់ស៊ីអត់ស៊ីឃ្លានជាមួយបងប្អូនក្រុម គ្រួសារយើង ក៏កូនៗមិនចង់ស៊ីឆ្ងាញ់ តែដេកមិនស្រួលក្នុងចិត្ត មិនស្ងប់នោះដែរពុក លំបាក កូនស្រលាញ់ទឹកចិត្តលោកពុក តែកូនៗសន្យាថា នឹង ខំអភិវឌ្ឍន៍ខ្លួន មិនអោយពុកបារម្ភទេកូនដឹងថាពុកមិនចង់អោយកូនៗ
សុំតែម្យ៉ាង សុំអោយតែគ្រួសារយើងប្រឹងដោយខ្លួនឯង ទោះយឺតបន្តិចក៏កូន ៗសប្បាយចិត្ត ទោះហូបតែប្រហុកផ្អក ក៏មានរស់ជាតិឆ្ងាញ់ អោយតែគ្រួសារយើងមានសុភមង្គល ។ ដោយការគោរពពីកូនៗ…….”៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

spot_img
×