Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី បានសំណូមពរដល់ឪពុកម្ដាយ អាណាព្យាបាល យកចិត្តទុកដាក់លើការសិក្សារបស់កូនចៅ

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃសៅរ៍នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចុះទៅបំពេញបេសកកម្មក្រៅផ្លូវ នៅសាលាបឋមសិក្សាអនុវត្ត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ បេសកកម្មក្រៅផ្លូវការនេះ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុត្តគម្រោងសាលារៀនគំរូរបស់សាលានេះ ។

នេះគឺជាការអញ្ជើញបំពេញបេសកកម្មដ៏ភ្ញាក់ផ្អើលក្នុងក្របខណ្ឌវិស័យអប់រំដោយមិនមានការជូនដំណឹងជាមុនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាននោះទេ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់សុវត្ថិភាពសិស្សនៅតាមសាលា ពិសេសពេលម៉ោងចេញទៅផ្ទះ ដោយត្រូវមាននគរបាល ឬប្រជាការពារជួយសម្រួលចរាចរណ៍។

សម្ដេចធិបតីនាយករដ្ឋមន្ត្រ ​បានត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីអប់រំ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធ កម្លាំងសមត្ថកិច្ច ប្រជាការពារ សូមជួយចូលរួមយកចិត្តទុកដាក់សុវត្ថិភាពសិស្សនៅតាមសាលា ពិសេសពេលម៉ោងចេញទៅផ្ទះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឃើញមានប៉ូលីសជួយសម្រួចរាចរណ៍នៅតាមទីប្រជុំជន ហើយសូមយកចិត្តទុកដាក់បន្ថែមទៀតនៅគ្រប់តាលារៀនទាំងអស់ បើប៉ូលីសយើងអត់គ្រប់ ឱ្យប្រជាការពារជួយបន្ថែម ពេលម៉ោងចេញម៉ោងចូលរៀន។

សម្ដេចធិបតីក៏បានសំណូមពរដល់ឪពុកម្ដាយ អាណាព្យាបាលថា ក្រៅពីការយកចិត្តទុកដាក់លើការសិក្សារបស់កូនចៅ ក៏សូមជួយចូលរួមយកចិត្តទុកដាក់ដល់សុវត្ថិភាព សុខភាព ឥរិយាបថរបស់កូនចៅបន្ថែមផងដែរ ដើម្បីពង្រឹងបរិស្ថានជុំវិញឱ្យកាន់តែល្អប្រសើរឡើង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កូនខ្មែរត្រូវចេះអក្សរខ្មែរ និងគណិតវិទ្យា ឲ្យខ្លាំង រឹងមាំ មុនបង្រៀនភាសារបរទេស នៅថ្នាក់បឋម។

គួរជម្រាបថា ៖ នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្លំខ្លួនក្នុងសម្លៀកបំពាក់សាមញ្ញចុះពិនិត្យដោយផ្ទាល់នៅ Pub Street នាខេត្តសៀមរាប ដើម្បីសួរសុខទុក្ខម្ចាស់អាជីវកម្ម និងពិនិត្យមើលស្ថានភាពជាក់ស្តែងលើវិស័យទេសចរណ៍ ៕រក្សាសិទ្ធដោយ​៖ សុទ្ធលី

spot_img
×