Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱសថ​បំប៉ន​ផ្លូវភេទ​បុរស​ឈ្មោះ NANO-G អាច​ធ្វើឱ្យ​ស្លាប់​ដោយសារ​ការ​គាំងបេះដូង​

​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន មិនឲ្យ​ប្រើប្រាស់​ឱសថ​បំប៉នផ្លូវ​ភេទ​បុរស​ឈ្មោះ NANO-G ដោយ​ផលិតផល​នេះ​គ្មាន​ចុះ​បញ្ជិកា និង​គ្មាន​ការត្រួតពិនិត្យ​ពី​ក្រសួង​សុខាភិបាល​ឡើយ​។​

​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ការប្រើប្រាស់​ផលិតផល​នេះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព ឬ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ជាពិសេស​ស្លាប់​ដោយសារ​ការ​គាំងបេះដូង​៕ ​ដោយ​ ៖​ កូឡាប​

×