ខ្ញុំជឿថា គ្រប់គ្នាប្រហែលជាធ្លាប់បានដឹងហើយថា ជនរងគ្រោះតែងជា «អ្នកកំដរ» កូនក្រមុំ នៅក្នុងប្រទេសចិន ។ ពួកគេតែងត្រូវបានលេចលឺព័ត៌មានទទួលនូវអំពើធ្វើឲ្យខូចកិត្តិយស តាមរយៈការប្រើកម្លាំងចាប់បង្ខំរំលោភបំពានផ្លូវភេទពីសំណាក់ប្រុសៗ ដែលបានចូលរួមនៅក្នុងពិធីមង្គលការ ។ ពិធីមង្គលការដ៏ស្រើបស្រាលបែបនេះនៅក្នុងប្រទេសចិន បានកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើពិភពលោក ។
ប៉ុន្មានថ្ងៃថ្មីៗនេះ Weibo បានចុះផ្សាយព័ត៌មានដ៏គួរឲ្យក្តៅក្រហាយមួយ ទាក់ទងនឹងអ្នកកំដរកូនក្រមុំម្នាក់ ត្រូវបានហ៊ុំព័ទ្ធដោយបុរសមាឌធំៗជាង ១០ នាក់ ។
នារីអ្នកកំដររងគ្រោះនោះ ត្រូវបានគេរាយការណ៍ឲ្យដឹងថា នាងពិតជាចង់គេចចេញពីកណ្តាប់ដៃពីពួកអ្នកធ្វើបាបទាំងនោះខ្លាំងណាស់ ប៉ុន្តែ ពុំអាចធ្វើទៅរួច ដោយសារតែពួកបុរសៗទាំងនោះ បានរុញច្រាននាងពុំឲ្យគេចចេញច្រើនលើក ។ ហើយពួកគេបន្ទាប់មក សូម្បីយកដៃសើយសំពត់នាង និងលូកស្ទាបតំបន់ស្រើបស្រាលរបស់នាងយ៉ាងសប្បាយដៃ ។ លើសពីនេះ រឿងដ៏គួរឲ្យស្អប់ខ្ពើមបំផុតនោះ គឺត្រង់ថា មួយចំនួនក្នុងចំណោមបុរសៗទាំងនោះបាននិយាយថា៖ «ដោះសម្លៀកបំពាក់នាងចេញទៅ» ។
បើទោះបីនារីរងគ្រោះស្រែកខ្លាំងៗ និងគំរាមពួកគេថា នាងនឹងរាយការណ៍ករណីនេះទៅប៉ូលីសយ៉ាងណាក៏ដោយ ក៏ពួក«កើតរោគ»ទាំងអស់នោះនៅតែបន្តប្រព្រឹត្តអំពើដ៏លាមកនេះយ៉ាងព្រងើយ ។
ឪពុកម្តាយរបស់នាងដែលស្ថិតនៅខាងក្រៅ ត្រូវបានឲ្យដឹងថា ពួកគាត់ពុំមានសិទ្ធិគ្រប់គ្រាន់ ដើម្បីចូលអន្តរាគមន៍កូនស្រីរបស់ពួកគាត់បានទេ ហេតុនេះ មានតែទុកឲ្យនាងត្រូវទ្រាំទ្រទាំងការ…ឈឺចាប់ប៉ុណ្ណោះ ។
តាមទស្សនៈរបស់ជនជាតិចិន “មង្គលការអធិកអធម” ឬ “រញ្ជួយបន្ទប់ផ្សំដំណេក” ជាប្រពៃណីមួយមានអត្ថន័យល្អ ជួយឲ្យគូស្វាមីភរិយាថ្មីថ្មោងមិនអៀនប្រៀន ស្និទ្ធស្នាលនឹងគ្នា…។ មូលហេតុនាំឲ្យមានគំនិតបែបនេះ ព្រោះតែជំនាន់បុរាណគឺ “ដាក់កន្លែងណា អង្គុយកន្លែងហ្នឹង” តាមលំនាំ “នំមិនធំជាងនាឡ” ។ ចន្ទី (ប្រភព៖ tantannews)