Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គួរ​ឲ្យ​សរសើរ​ណាស់​! ដៃ​ស្គរ​តូច​ចិត្តធម៌​ម្នាក់នេះ បរិច្ចាគ​លុយ​ទាំងអស់​រកបាន​ពី YouTube ដល់​ប្រជាជន​ខ្លួន​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​នៅ​ជប៉ុន

spot_img

​ក្មេងប្រុស​ម្នាក់​ឈ្មោះ Torataro ជាង​អ្នក​វាយ​ស្គរ​អក​កេះ​ដ៏​ចំណាន​វ័យ ៦ ឆ្នាំ មកពី​ប្រទេស​ជប៉ុន ថ្មីៗ​នេះ បាន​បរិច្ចាគ​ចំណូល YouTube របស់គាត់​ទាំងអស់​រហូតទល់​ពេលនេះ ដល់​ប្រជាជន​ដែល​បាន​រង​ផលប៉ះពាល់​ដោយ​ធ្លាក់​ធ្លាក់​យ៉ាងធ្ងន់ធ្ងរ ដែល​បាន​វាយប្រហារ​មកលើ​តំបន់​ភាគ​ខាងជើង​ប្រទេស​ជប៉ុន កាលពី​ខែ​មុន ។​

​ដៃ​ស្គ​តូច​នេះ​បានប្រកាសថា រូបគេ​នឹង​បរិច្ចាគ​ប្រាក់ចំណូល​ទាំង​អស់ពី​វីដេអូ YouTube ជូន​ដល់​អ្នក​ដែល​បាន​រងគ្រោះ​ដោយ​អាកាសធាតុ​ដ៏​អាក្រក់​នៅក្នុង​វីដេអូ​មួយ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​រូបគេ​វាយ​ស្គរ​ដ៏​អស្ចារ្យ​ក្នុង​បទ​ចម្រៀង «Baby Shark» ក្នុង​ល្បឿន 2x កាលពី​ថ្ងៃទី​១៥ ខែកក្កដា កន្លងទៅនេះ ។​

​ប្អូនប្រុស​តូច Torataro បាន​និយាយ​នៅក្នុង​វីដេអូ​ថា​៖ «​ជំរាបសួរ​អ្នក​ទាំងអស់គ្នា​នៅក្នុង​ពិភពលោក ។ ឈ្មោះ​របស់ខ្ញុំ​គឺ Torataro ហើយ​ខ្ញុំ​ជា​អ្នក​វាយ​ស្គរ​នៃ​ក្រុម​ភ្លើង ‘Baby Shark’ ។ ខ្ញុំ​មាន​អាយុ ៦ ឆ្នាំ​» ។​

Torataro បន្តថា​៖ «​ពេលនេះ ទីក្រុង Hiroshima ជាទី​កន្លែង​ដែល​កំពុង​រស់នៅ និង​តំបន់​ជុំវិញ បាន​ទទួលរង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយ​គ្រោះធម្មជាតិ​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំងក្លា ។ សម្រាប់​រូបខ្ញុំ និង​ក្រុមគ្រួសារ​របស់ខ្ញុំ​មាន​សុវត្ថិភាព ប៉ុន្តែ មាន​មនុស្ស​រស់នៅ​ជុំវិញ​កំពុង​ត្រូវការ​ជំនួយ​បន្ទាន់ ។ គេហទំព័រ​នេះ​តំណាង​ឲ្យ​លុយ​របស់ខ្ញុំ ហេតុនេះ ខ្ញុំ​បានសម្រេច​ចិត្ត​បរិច្ចាគ​លុយ​ទាំងអស់​របស់ខ្ញុំ​ពី​ចំណូល YouTube ដែល​រកបាន​រហូតមក​ដល់ពេលនេះ ជូន​ដល់​ពួកគាត់​ហើយ​» ។​

​វីដេអូ​ចុងក្រោយបង្អស់​របស់ Torataro ដែល​ក្នុងនោះ គាត់​បាន​សម្តែង​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នៅ​ម​តេ្ត​យ្យ​សាលា​មួយ បាន​រីក​រាលដាល​នៅលើ Twitter ដោយមាន​អ្នក​ចូល​ទស្សនា​ជាង ៣.២៦ លាន​នាក់ ។ វីដេអូ​នេះ​ក៏ត្រូវ​បាន​ផុស​ឡើងវិញ​ជាង ៤៦,០០០ ដង និង​ទទួលបាន​ចំនួន​អ្នក Like ជាង ១៤០,០០០ នាក់​ឯណោះ ។​

​យោងតាម SoralNews24 ដៃ​ស្គរ​ដ៏​ចំណាន​ក្មេងខ្ចី​រូបនេះ បានចាប់ផ្តើម​លេង​ឧបករណ៍​តន្ត្រី​ប្រភេទ​នេះ នៅពេល​រូបគេ​មាន​អាយុ​ទើបបាន ៣ ឆ្នាំ មក​ម្លេះ ៕ ឧ​ត្ត​ម (nextshark)

spot_img
×