Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​អនុវត្ត​ដីកា ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​

​ត្បូងឃ្មុំ ​៖ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​គ​របាល​ស្រុក​មេមត់ ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស នៅ​ថ្ងៃ​ទី ១៥ ខែ សីហា ឆ្នាំ ២០១៧ វេលា​ម៉ោង ១៦ និង ៣០ នាទី នៅ​ចំណុច​ភូមិ​ដូង ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជាំ​ក្រវៀន ដែល​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ចាន់ ឌុល អធិការរង​ទទួល​ផែន​យុត្តិធម៌ និង​លោក​អនុសេនីយ៍ឯក បេង ឬ​ទ្ធី នាយ​ប៉ុស្តិ៍​នគរបាល​ជាំ​ក្រវៀន បាន​ចុះ​អនុវត្ត​ដីកា​លេខ ៧១ ចុះ​ថ្ងៃ​ទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ របស់​លោកស្រី នូ ច័ន្ទ​សុគន្ទា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បង្គាប់​ចាប់ខ្លួន​ឈ្មោះ ខាត់ ឆាយ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​.​ឃុំ​ខាងលើ ត្រូវ​ចោទប្រកាន់​ពីបទ ៖ លួច​មាន​ស្ថាន​ទម្ងនើទោស ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ដារ​ផ្សសរ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨ បទល្មើស​ដែល​មាន​បញ្ញតិ្ត​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៥៣ និង​មាត្រា ៣៥៧ នៃ​ក្រម​ព្រហ្មទ័ណ្ឌ ។​

​ខណៈ​ពេល​កម្លាំង​ជំនាញ​យើង​បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនល្មើស​ឈ្មោះ ខាត់ ឆាយ ភេទ​ប្រុស យល់ព្រម​ប្រគល់​ខ្លួន​តាម​សម្រួល ដោយ​មិន​មាន​ប្រតិកម្ម​អ្វី​មួយ​មក​លើ​សមត្ថកិច្ច​យើង​ឡើយ ។ បច្ចុប្បន្ន​ជំនាញ​យើង​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ជនល្មើស​ខាងលើ​ទៅ​ឲ្យ​សាលា​ដំបូងខេត្ត​ត្បូងឃ្មុំ ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

×