Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ចាប់ខ្លួន​អតីតមន្ត្រី​ហុងកុង ក្រោម​បទ​ចោទប្រកាន់​រឿង សូកប៉ាន់​ ​លោក Patrick Ho

spot_img

​តាម​កាសែត SCMP នៅ​ថ្ងៃ​ទី ២១/១១ បាន​ចុះផ្សាយ​ព័ត៌មាន​ថា អតីត នាយក​មន្ទីរ​មហាផ្ទៃ​ហុងកុង​លោក Patrick Ho និង​អតីត​ប្រមុខ​ការទូត Senegal Cheikh Gadio បាន​ត្រូវ​ចាប់ខ្លួន​ក្រោយពី​ត្រូវបាន​ចោទប្រកាន់​ថា បាន​សូកប៉ាន់ ច្រើន​លាន​ដុល្លារ​នៅ​ទ្វីប​អាហ្វ្រិក ក្នុងនាម​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ថាមពល​លំដាប់​ដំបូង​របស់​ចិន​។​

​តាម​ការចោទប្រកាន់រ​បស់​អតីត​អាមេរិក លោក Patrick Ho Chi-ping និង​លោក Gaido បាន​សូកប៉ាន់​មន្ត្រី​ជាន់ខ្ពស់​នៅ Chad និង​Uganda ដើម្បី​ដណ្តើមយក​ប្រយោជន៍​ពី​ជំនួញ​ឲ្យ​ក្រុមហ៊ុន​ចិន​។ បច្ចុប្បន្ន​គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​ពី​អត្តសញ្ញាណ​នៃ​ក្រុមហ៊ុន​ចិន​ដែល​បាន “​ទទួលផល​” តែ​មាន​លទ្ធភាព​ច្រើន​ដែល​នោះ​គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ថាមពល​ចិន CEFC​។​

CEFC ថ្វី​ត្បិត​ជា “​តារា​ទើប​រះ​” ក្នុង​វិស័យ​ថាមពល​របស់​ចិន​ប៉ុន្មាន​ឆ្នាំ​សោះ តែ​វា​មាន​កំនើន​គួរ​ឲ្យ​ងឿងឆ្ងល់ ហើយ​ទទួលបាន​នូវ​គ្រោងការ​អន្តរជាតិ​សំខាន់ៗ ដើរតួនាទី​សកម្ម​ក្នុង​ផែនការ “​វិថី និង​ខ្សែក្រវ៉ាត់​” របស់​ចិន​។​

​តាម​ការចោទប្រកាន់រ​បស់​អាមេរិក​នោះ អ្នក​ទាំង​២​ត្រូវបាន​ចោទ​ថា បាន​សូកប៉ាន់ ២​លាន​ដុល្លារ ដល់​ប្រធានាធិបតី​ប្រទេស Chad ដើម្បី​បាន​ទទួល “​សិទ្ធិ​អាជីវកម្ម​ប្រេងកាត​” ហើយ​បាន​សូកប៉ាន់ ៥០០.០០០​ដុល្លារ ឲ្យទៅ​មនុស្ស​ដែល​ត្រូវបានជ្រើសតាំង​ជា​ប្រមុខ​ការទូត Uganda -​អ្នក​ដែល​ទើប​បញ្ចប់​អណត្តិ​ជា​ប្រធាន​មហាសន្និបាតស​កល​នៃ​អង្គការសហប្រជាជាតិ​។​

​តាម​ការប្រកាស​នោះ ការចោទប្រកាន់​ខាងលើ ផ្អែក​តាម​ដំណើរការ​បង្វិល​លុយ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​របស់​អាមេរិក របស់​ជនជាប់ចោទ​ទាំង​២ ដើម្បី​យក​ទៅ​ទូទាត់​ខ្ទង់​ប្រាក់​ក្នុង​នោះ​មាន​ករណី​ខ្លះ​ត្រូវបាន​ផ្ញើ​ក្នុង​សណ្ឋាន​វិភាគទាន​។​

​លោក Patrick Ho ជា​មេដឹកនាំ​អង្គការ​មួយ​នៅ​ហុងកុង មានឈ្មោះ​ថា គណៈកម្មាធិការ​អំពី​មូលនិធិ​ថាមពល​ចិន CEFC ក៏​បាន​ឲ្យ​កាដូ​ដល់​ប្រធានាធិបតី​ប្រមុខ​ការទូត Uganda ហើយ​ក៏​សន្យា​ពី​ខ្ទង់​ប្រាក់​ចំណេញ​នឹង​ត្រូវ​បាន​បែងចែក​ឆ្លងកាត់​បញ្ជី​ភាគហ៊ុន​…​។​

​ពេល​នេះ​អ្នក​ទាំង​២ ត្រូវបាន​ចោទប្រកាន់​ថា បំពាន​ច្បាប់​ពុករលួយ និង​លាង​លុយ​នៅ​បរទេស​របស់​អាមេរិក ហើយ​អាច​ជាប់ពន្ធនាគារ ២០​ឆ្នាំ​។ អ្នក​ទាំង​២ បាន​ត្រូវ​ចាប់ខ្លួន​នៅ​បូរី​ញូវយ៉ក​កាលពី​ចុង​សប្តាហ៍​កន្លងមក​៕ សូ​យ​ន​

 

spot_img
×