Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅរោងភាពយន្ត ហ្វេប៊ល មានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ក្រោមអធិបតីភាព ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ឧញ៉ា លោក លោកស្រី តំណាងក្រុមហ៊ុន ដៃគូសហការ ផលិតករភាពយន្ត និងអ្នកសារព័ត៌មាន សរុបជាង ១០០នាក់។

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ក្រោមប្រធានបទ ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញ លើកទឹកចិត្តដល់យុវជនដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស និងជាជំហានដំបូងក្នុងការនាំពួកឲ្យក្លាយជាផលិតករភាពយន្ត។ លើសពីនេះ មហោស្រពនេះក៏ក្លាយជាវេទិកាប្រកួតប្រជែងស្នាដៃភាពយន្តដើម្បីធ្វើការវាស់ស្ទង់កម្រិតសមត្ថភាពធនធានមនុស្សក្នុងវិស័យនេះផងដែរ។
សូមបញ្ជាក់ជូនថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានប្រកាសចាប់ផ្តើមទទួលពាក្យស្នើសុំចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ និងបិទការទទួលពាក្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឲ្យដឹងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ដែលគ្រោងនឹងរៀបចំនាសប្តាហ៍ទី ៤នាខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញ លើកទឹកចិត្ត ដល់យុវជនដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈ អេក្រង់ ឬផ្ទាំងសំពត់ស និងជាជំហានដំបូងក្នុងការនាំពួកគេក្លាយជាផលិតករភាពយន្ត។

លោកបានថ្លែងបន្ដថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយសមត្ថភាពទេពកោសល្យ ក្នុងវិស័យភាពយន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

លោកបានបន្ដថា យុវជនទាំងអស់បានចូលរួមចំណែក យ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបានបង្កប់ នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិឌ្ឍន៍ឧស្សាហកម្ម ភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ជាតិយើង។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងថា សម្រាប់ឆ្នាំនេះគឺមានការចូលរួមពី សំណាក់យុវជនជាច្រើនដាក់ពាក្យចូលរួម ក្នុងការបង្ហាញពីភាពយន្ដខ្នាតខ្លីរបស់ខ្លួន។ សម្រាប់ស្នាដៃដែលនឹងចូលរួម ក្នុងមហោស្រពនឹងចាក់បញ្ជាំងក្នុងមហោស្រព ដើម្បីឲ្យសាធារជនចូលរួមជ្រើសរើសផងដែរ ក្រៅពីគណៈវិនិយោគវាយតម្លៃ ក្នុងនោះក្រសួងនឹងបញ្ជូនស្នាដៃភាពយន្ដរបស់ផលិតករ ចូលរួមមហោស្រពភាពយន្ដផ្សេងៗទៀត នៅក្រៅប្រទេសដើម្បីជាឱកាស ឲ្យផលិតករកម្ពុជាឈានជើងចូលអន្ដរជាតិ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×