Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សុខា​ភិ​បាល មិន​ឲ្យ​ប្រើ​ប្រាស់​ឱសថ​បំប៉ន​ផ្លូវ​ភេទ​បុរស​ឈ្មោះ AMOUR ព្រោះ​គ្មាន​ការ​ត្រួត​ពិ​និត្យ និង​ប៉ះ​ពាល់​ដល់​សុខ​ភាព

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់សាធារណជន មិនឲ្យ​ប្រើ​ប្រាស់​ឱសថ​បំប៉ន​ផ្លូវភេទបុរសឈ្មោះ AMOUR ដោយផលិតផលនេះគ្មានចុះបញ្ជិកានិងគ្មានការត្រួតពិនិត្យពីក្រសួងសុខាភិបាលឡើយ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់ផលិតផលនេះ អាចបណ្តាលឲ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិត​និងអាចស្លាប់ដោយសារការគាំងបេះដូង។ ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយលក់​ចែកចាយ ផលិតផលឱសថបំប៉នផ្លូវភេទបុរសខុសច្បាប់នេះ ព្រមទាំងប្រមូលមកកម្ទេចចោលជាបន្ទាន់ ហើយក្រសួងសុខាភិបាល​នឹងចាត់វិធានការតឹងរ៉ឺងទៅតាមច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកមួយចំនួន ដែលនាំចូល ចែកចាយកលក់ ផ្សព្វផ្សាយ​ឱសថ​បំប៉ន​ផ្លូវ​​ភេទបុរសឈ្មោះ AMOUR ខុសច្បា​ប់នេះ៕ ដោយ៖កូឡាប

×