នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់រំលោភ បានសម្រេច ប្រព្រឹត្ត កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវ បេតុង ocic ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ កែវ សកល ហៅ ទី ប្រុស មុខរបរ យោធា ឋាន្តរសក្តិ វរសេនីយ៍ឯក ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានបញ្ចូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី